• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទៅកាន់ប្រទេសថៃ បង្កើតសន្ទុះសម្រាប់ទំនាក់ទំនងទ្វេភាគី

នេះគឺជាការវាយតម្លៃរបស់លោក Kavi Chongkittavorn អ្នកប្រាជ្ញថៃ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅប្រទេសថៃ។
អ្នកប្រាជ្ញ Kavi Chongkittavorn - អ្នកស្រាវជ្រាវអន្តរជាតិឈានមុខគេនៅប្រទេសថៃ។ រូបថត៖ VOV-Bangkok

ដំណើរទស្សនកិច្ចជាផ្លូវការនាពេលខាងមុខរបស់លោកតូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម (ថ្ងៃទី ២៧-២៩ ខែឧសភា) នឹងបង្កើតសន្ទុះដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ ដើម្បីជំរុញក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយនាំឱ្យទំនាក់ទំនងទ្វេភាគីរីកចម្រើនកាន់តែស៊ីជម្រៅ និងរួមចំណែកជាវិជ្ជមានដល់ស្ថិរភាពរួមនៃតំបន់។ នេះគឺជាការវាយតម្លៃរបស់លោក Kavi Chongkittavorn អ្នកប្រាជ្ញថៃ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅប្រទេសថៃ។ លោក Kavi Chongkittavorn បានថ្លែងថា៖

“ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ពិសេស ពីព្រោះលោក តូ ឡឹម នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃក្នុងឋានៈទាំងពីរ៖ ប្រធានរដ្ឋ និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។ សម្រាប់ប្រទេសថៃ នេះគឺជាគំរូដែលមិនធ្លាប់មានពីមុនមក។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងបង្កើតសន្ទុះគួរឲ្យកត់សម្គាល់សម្រាប់ទំនាក់ទំនងទ្វេភាគី ដោយសារហេតុផលបីយ៉ាង។ ទីមួយ ទំនាក់ទំនងរវាងប្រទេសថៃនិងវៀតណាមឥឡូវនេះត្រូវបានលើកកំពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាចំណុចរបត់មួយ។ ទីពីរ វៀតណាមបានឈានដល់ឋានៈថ្មីមួយ ហើយត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អភិវឌ្ឍន៍របស់ខ្លួន។ ទីបី អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មានចក្ខុវិស័យយុទ្ធសាស្ត្រដ៏ធំធេងសម្រាប់តំបន់ ជាពិសេសបំណងប្រាថ្នាចង់ពង្រឹងការសម្របសម្រួលជាមួយប្រទេសថៃក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមបានចូលជាសមាជិកអាស៊ានអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ រហូតមកដល់បច្ចុប្បន្ន វៀតណាមបានសន្សំទុកទំនុកចិត្តគ្រប់គ្រាន់ ហើយកំពុងបង្ហាញពីសេចក្តីប្រាថ្នាក្នុងការរួមចំណែកកាន់តែសកម្មដល់ការអភិវឌ្ឍរបស់អាស៊ាន”។

យោងតាមអ្នកប្រាជ្ញ Kavi Chongkittavorn សសរស្តម្ភអំពីពាណិជ្ជកម្ម ការវិនិយោគ និងការជួបប្រាស្រ័យរវាងប្រជាជន នៅតែជាមូលដ្ឋានក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី៕

តាម​ vovworld.vn/km-KH

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

នៅរសៀលថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រសួងនានាស្តីពីផ្ទះជួលសម្រាប់រស់នៅ។

Top