• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ត្រូវការបង្កើតប្រព័ន្ធអេកូឡូស៊ីជាតិសម្រាប់ការស្រាវជ្រាវជាមូលដ្ឋាន

តម្រូវការបន្ទាន់នៅពេលនេះគឺត្រូវកំណត់គោលដៅឱ្យច្បាស់លាស់សម្រាប់ការអភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្ត្រជាមូលដ្ឋានក្នុងដំណាក់កាលថ្មី ដោយធានាការដោះស្រាយបញ្ហាកកស្ទះនាពេលខាងមុខ ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះចំណេះដឹងរយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ធ្វើជាអធិបតិក្នុងជំនួបធ្វើការរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ជាមួយភ្នាក់ងារពាក់ព័ន្ធនានា។ (រូបថត៖ Van Hieu/VOV)

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់យ៉ាងដូច្នេះនៅក្នុងជំនួបធ្វើការរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ជាមួយភ្នាក់ងារពាក់ព័ន្ធនានា ដើម្បីពិភាក្សាអំពីគោលជំហលើការងារស្រាវជ្រាវវិទ្យាសាស្ត្រជាមូលដ្ឋាន ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ការងារស្រាវជ្រាវវិទ្យាសាស្ត្រជាមូលដ្ឋាន ត្រូវតែមានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាទាំងក្នុងការយល់ដឹង ស្ថាប័ន យន្តការវិនិយោគ ការរៀបចំអនុវត្ត និងវិធីសាស្រ្តប្រតិបត្តិការ ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី។ នេះគឺជាបញ្ហាយុទ្ធសាស្ត្រដែលទាក់ទងដោយផ្ទាល់ទៅនឹងគំរូអភិវឌ្ឍន៍សមត្ថភាពខ្លួនទីពឹងខ្លួន និងឋានៈជាតិរបស់វៀតណាម។

«យើងត្រូវការកំណត់គោលដៅទូទៅនោះគឺ កសាងការស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋានរបស់វៀតណាមឲ្យបានទំនើប ខ្លួនទីពឹងខ្លួន ធ្វើសមាហរណកម្ម មានការផ្ដោតសំខាន់ៗ មានសមត្ថភាពបង្កើតចំណេះដឹងថ្មី បណ្តុះបណ្តាលធនធានមនុស្សលំដាប់ខ្ពស់ ផ្តល់អំណះអំណាងយុទ្ធសាស្ត្រសម្រាប់ការរៀបចំគោលមាគ៌ា គោលនយោបាយ និងបម្រើជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដែលរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ នៅឆ្នាំ ២០៣០ ត្រូវតែលុបចោលឧបសគ្គនិងចំណុចកកស្ទះទាំងអស់ ហើយបង្កើតប្រព័ន្ធអេកូឡូស៊ីជាតិសម្រាប់ការស្រាវជ្រាវមូលដ្ឋានប្រកបដោយភាពស៊ីសង្វាក់គ្នា; កសាងបន្តិចម្ដងៗមជ្ឈមណ្ឌលស្រាវជ្រាវគំរូមួយចំនួន ក្រុមស្រាវជ្រាវឆ្នើម មូលដ្ឋានទិន្នន័យវិទ្យាសាស្ត្រធំៗ និងហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវប្រើប្រាស់រួមគ្នាដោយមានសមត្ថភាពប្រកួតប្រជែងក្នុងតំបន់»។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យត្រូវតែកំណត់យ៉ាងច្បាស់ថា ការស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋានមិនមែនគ្រាន់តែជាសកម្មភាពសិក្សាសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិនៅក្នុងសតវត្សរ៍ទី ២១ ផងដែរ៕

តាម​ vovworld.vn/km-KH

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

នៅរសៀលថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រសួងនានាស្តីពីផ្ទះជួលសម្រាប់រស់នៅ។

Top