• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាវាទេសចរណ៍ចំនួន ២ គ្រឿងដែលដឹកភ្ញៀវអន្តរជាតិចំនួន ២ ៥០០ នាក់​ចុះចត​នៅទីក្រុង Da Nang ក្នុងឆ្នាំ​ថ្មី

នាថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ នៅកំពង់ផែ Tien Sa មន្ទីរទេសចរណ៍ទីក្រុង Da Nang បានរួមសហការជាមួយក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Da Nang រៀបចំពិធីទទួលនាវាទេសចរណ៍សមុទ្រចំនួន ២ គ្រឿង ដែលបានដឹកភ្ញៀវទេសចរអន្តរជាតិ ចំនួន ២ ៥០០ នាក់ មកទស្សនា ទីក្រុង Da Nang ក្នុងឱកាសឆ្នាំថ្មី ២០១៩។


អ្នកដំណើរកុមារត្រូវបានស្វាគមន៍។ (Dinh Thieu, Van Hieu / VOV)

នាវា Costa Atlantica បានដឹកភ្ញៀវទេសចរចំនួន ២ ០០០ នាក់ ភាគច្រើនគឺភ្ញៀវទេសចរចិន ។ ចំណែកឯនាវា Seabourn Ovation ដែលដឹកភ្ញៀវទេសចរចំនួន ៥០០ នាក់ មកពីទ្វីបអឺរ៉ុប និងទ្វីបអាមេរិក។

លោក Huynh Duc Trung ប្រធានការិយាល័យគ្រប់គ្រងភ្ញៀវទេសចរ នៃមន្ទីរទេសចរណ៍ ទីក្រុង Da Nang បានឲ្យដឹងថា៖

" តាមការប៉ានស្មានថា ក្នុងឆ្នាំ២០១៩នេះ ភ្ញៀវទេសចរតាមផ្លូវសមុទ្រ គឺកើនឡើង ២១ % បើប្រៀបធៀបទៅនឹងឆ្នាំទទៅមិញ ដោយមានជើងនាវាប្រមាណ ១១០ និងភ្ញៀវទេសចរប្រមាណ ១៥០ ពាន់នាក់។ ក្រោយពីព្រឹត្តិការណ៍ APEC ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យនោះ ភ្ញៀវទេសចរជាច្រើននៅទូទាំងពិភពលោកបានស្គាល់ដល់ទីក្រុង Da Nang ។ តាមគម្រោង យើងខ្ញុំនឹងពង្រីកកំពង់ផែនេះឲ្យក្លាយទៅជាកំពង់ផែឯកទេសសម្រាប់ការអភិវឌ្ឍទេសចរណ៍ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីរួមខេត្ត មី ហោ (My Hao) ខេត្ត ហឺង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។

Top