• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីស្នើឱ្យឆ្លើយតបយ៉ាងសកម្មចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង ការរអិលបាក់ដី ដោយសារឥទ្ធិពលដោយខ្យល់ព្យុះ Matmo

នៅព្រឹកថ្ងៃទី៦ ខែតុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខា និងចេញសារទូរលេខ ស្តីពីការឆ្លើយតបយ៉ាងសកម្មចំពោះហានិភ័យនៃភ្លៀងធ្លាក់ ជំនន់ទឹកភ្លៀង និងការរអិលបាក់ដី ដោយសារឥទ្ធិពលនៃខ្យល់ព្យុះ Matmo។
ភ្លៀងធ្លាក់ខ្លាំងជាយូរ បង្កហានិភ័យខ្ពស់អំពីជំនន់ទឹកភ្លៀង និងការរអិលបាក់ដី។ (រូបថត៖ VGP)
សារទូរលេខ បាននិយាយថា នៅព្រឹកថ្ងៃទី៦ ខែតុលា ខ្យល់ព្យុះបានបោកបក់ ទៅលើដីគោកនៃខេត្ត Guangxi - ប្រទេសចិន (ជិតតំបន់ព្រំដែនវៀតណាម - ចិន) ហើយបានចុះខ្សោយទៅជាសម្ពាធទាបត្រូពិច។ យ៉ាងណាក៏ដោយ បើតាមការ ព្យាករណ៍ ចរន្តខ្យល់ព្យុះនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ហើយអាចបង្កឡើងខ្យល់គួច នៅថ្ងៃទី៦ និងទី៧ ខែតុលា។
ដើម្បីធានាសុវត្ថិភាពអាយុជីវិតប្រជាជន និងកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានបញ្ជាឲ្យ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងទីក្រុងនៅតំបន់ភាគខាងជើង និង ខេត្ត Thanh Hoa មិនត្រូវធ្វេសប្រហែស ផ្តោត លើការដឹកនាំការតាមដានយ៉ាងដិតដល់ ធ្វើបច្ចុប្បន្នភាពជាប្រចាំនិងជាបន្តបន្ទាប់ នូវការវិវត្តនៃស្ថានភាព ចាត់វិធានការទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងជំនន់ទឹកភ្លៀង និងការបាក់ដី។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់ឲ្យលោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋាននានា ដាក់ពង្រាយការងារបង្ការ ទប់ស្កាត់ ឆ្លើយតប និងជំនះពុះពារ ផលវិបាកនៃជំនន់ទឹកភ្លៀងក្រោយព្យុះ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសំណង់ ដែលបានប្រកាសនាថ្ងៃទី ២៦ ខែមិថុនា ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្តជាផ្លូវការ ដោយមានផ្ទៃដីជាង ៦.២៣១ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ១,៥២ លាននាក់។

Top