• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំទូទាំងប្រទេសរបស់រដ្ឋាភិបាលជាមួយបណ្ដាខេត្តក្រុង

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ឆ្នាំ២០១៩ជាឆ្នាំគួរអោយចងចាំ ដោយសារនេះជាឆ្នាំទីពីរជាបន្តបន្ទាប់ដែលវៀតណាមសម្រេចបានសមិទ្ធផលសំខាន់ជាច្រើនលើគ្រប់វិស័យ តាំងពីសេដ្ឋកិច្ច សង្គម រហូតដល់ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។

នាព្រឹកថ្ងៃទី៣០ខែធ្នូនៅរដ្ឋធានីហាណូយបានប្រព្រឹត្តទៅកិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាលជាមួយបណ្ដាខេត្តក្រុងទូទាំងប្រទេស។ អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំចំណែកឯនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះនៅមានវត្ត មានប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អចិន្រ្តៃយ៍គណៈលេខាមជ្ឈឹមលោក Tran Quoc Vuong រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងខេត្តក្រុងទាំង៦៣ទូទាំងប្រទេស។

ថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា កិច្ចប្រជុំដ៏សំខាន់នេះគឺសំដៅពិភាក្សា វិភាគរាល់លទ្ធលក្នុងឆ្នាំ២០១៩ ចង្អុលបង្ហាញបញ្ហាអន់ខ្សោយនានា ព្រមទាំងវិភាគពីឱកាស ការលំបាកសាកល្បងក្នុងឆ្នាំ២០២០ក៏ដូចជាឆ្នាំក្រោយៗផងដែរ។

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ឆ្នាំ២០១៩ជាឆ្នាំគួរអោយចងចាំដោយសារនេះជាឆ្នាំទីពីរជាបន្តបន្ទាប់ដែល​វៀតណាម​សម្រេចបានសមិទ្ធផលសំខាន់ជាច្រើនលើគ្រប់វិស័យ តាំងពីសេដ្ឋកិច្ច សង្គម រហូតដល់ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងខ្ជះខ្ជាយ ការងារកសាងបក្សនិងប្រព័ន្ធនយោបាយត្រូវបានពង្រឹងសំដៅឆ្លើយតបនឹងបំណងប្រាថ្នានិងជំនឿទុកចិត្តរបស់ប្រជាជន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top