• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញផ្ញើរលិខិតទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនហើយធ្វើសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឆែកអំពីការបង្កើនកិច្ចសហប្រតិបតិ្តការបង្ការទប់ស្កាត់ជំងឺ Covid-19

នាថ្ងៃទី២៣ មីនា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរលិខិតទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo ដោយចែករំលែកការលំបាកនិងការខូចខាតដែលជំងឺ Covid-19 បានបង្កឡើងចំពោះប្រជាជនជប៉ុន ហើយស្នើឲ្យបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាតនេះផងដែរ។

ដោយឈរលើស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម-ជប៉ុន ហើយក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុនដំណាក់កាលឆ្នាំ២០១៨-២០២១ ប្រធានអាស៊ានឆ្នាំ២០២០ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិឆ្នាំ២០២០-២០២១នោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យប្រទេសទាំងពីរបន្តសហការយ៉ាងស្អិតរមួត ដើម្បីអភិវឌ្ឍទំនាក់ទំនងអាស៊ាន-ជប៉ុនយ៉ាងខ្លាំងក្លា ជំរុញកិច្ចសហប្រតិបតិ្តការវៀតណាម-ជប៉ុនឲ្យរីកចម្រើន ប្រកបដោយប្រសិទ្ធភាពលើវិស័យនយោបាយ ការទូត វិនិយោគ ពាណិជ្ជកម្ម ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ក៏ដូចជានៅវេទិកាតំបន់ និងអន្តរជាតិនានាផងដែរ។

នាថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញធ្វើសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឆែកលោក Andrej Babis ដើម្បីពិភាក្សាអំពីវិធានការសហប្រតិបត្តិការបង្ការទប់ស្កាត់ ជំងឺ Covid-19។ លោកនាយករដ្ឋមន្រ្តីឆែកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ហើយមានគោលបំណងថា ប្រទេសទាំងពីរនឹងបន្តចែករំលែកព័ត៌មាន បង្កើនកិច្ចសហប្រតិបតិ្តការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតនេះ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយឆែកនិងដៃគូផ្សេងៗទាំងអស់ ក្នុងការងារនេះ ព្រមទាំងស្នើឲ្យរដ្ឋាភិបាលឆែកបន្តបង្កលក្ខណៈងាយស្រួល សម្រាប់ សហគមន៍ជនវៀតណាមនៅឆែក ហើយធានាលក្ខណៈចាំបាច់នានា ដើម្បីបង្ការទប់ស្កាត់ជំងឺ Covid-19 ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top