• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ច ប្រជុំទូទាំងប្រទេសបូកសរុប១៥ឆ្នាំអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំរដ្ឋាភិបាល​ទៅទស្សនា​តំបន់តាំង​បង្ហាញ​ផលិតផល​ល្អៗនៃ​គំរូសេដ្ឋកិច្ច​សហករណ៍ (រូបថត៖ chinhphu.vn)
 

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បាន​អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំអនឡាញ ទូទាំងប្រទេសបូកសរុប១៥ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹម ៥ នីតិ​កាល​ទី៩ ស្ដីពីការបន្តផ្លាស់ប្ដូរថ្មី អភិវឌ្ឍនិងលើកកំពស់ប្រសិទ្ធភាពនៃសេដ្ឋកិច្ចសមូហភាព។
 
យោង​តាម​របាយការណ៍របស់គណៈកម្មការទទួលបន្ទុកការផ្លាស់ប្ដូរថ្មីនិង អភិវឌ្ឍសេដ្ឋកិច្ចសមូហភាព សហករណ៍ បាន​អោយដឹងថា ក្រោយរយៈពេល១៥ ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹម ៥ នីតិកាលទី៩ និង៧ឆ្នាំ​អនុវត្តច្បាប់​ សហករណ៍ឆ្នាំ២០១២មក សេដ្ឋកិច្ចសមូហភាពដោយមានស្នូលជាសហករណ៍ បាន មាន​ការ​អភិវឌ្ឍ​យ៉ាង​សកម្ម។ ក្នុងនោះបរិមាណសហករណ៍ធ្វើសកម្មភាពប្រកប ដោយប្រសិទ្ធភាពបានកើនពី២០%នា​ឆ្នាំ​​២០១២ឡើង៥០%នាឆ្នាំ២០១៨។ មាន វិស័យមួយចំនួន​ផ្សេង​ទៀត​ដែល​បរិមាណ​សហករណ៍ ធ្វើ​សកម្មភាព​ប្រកប​​ដោយ​ប្រសិទ្ធភាពបានកើនឡើងដល់៨០%។
 
ក្រោយ​រយៈ​ពេល១៥ឆ្នាំ វៀតណាមមានសហករណ៍ប្រមាណ២៤ពាន់អង្គ ភាពដោយមានសមាជិកចំនួន៦លាន​នាក់​​។​ ប្រាក់ចំណូលជាមធ្យមរបស់ពលករ ទទួលបានប្រមាណ៣៧លានដុងក្នុងមួយឆ្នាំ។ ចំពោះក្រុម​សហប្រតិ​បតិ្ត​​​ការ​វិញ គឺនាបច្ចុប្បន្នវៀតណាមមាន១សែនក្រុម ដែលបានបង្កើតការងារធ្វើសម្រាប់ ពលករជាង១,​៣លាន​​នាក់​ ដោយប្រាក់ចំណូលចំនួន២៦លានដុ​ងក្នុងមនុស្សម្នាក់ ក្នុង​មួយឆ្នាំ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីរួមខេត្ត មី ហោ (My Hao) ខេត្ត ហឺង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។

Top