• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទដឹកនាំដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀត ណាមចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែតុលា។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអគ្គមេបញ្ជាការ
នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន

 

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គោលជំហរដ៏ឥតងាករេរបស់​វៀត​ណាមនោះគឺបន្តពង្រឹងនិងពង្រីកទំនាក់ ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ​រវាងវៀតណាម-កម្ពុជាប្រកបដោយភាពរឹងមាំ។ លោកមានគោលបំណងថា ក្រសួងការពារជាតិ កម្ពុជានឹង​បន្តសហប្រតិបត្តិការជាមួយភាគីវៀតណាមក្នុងការរុករក ប្រមូលអិដ្ឋធាតុ យុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំ​នាញ​វៀតណាមដែលបានពលីជីវិតនៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា​បង្កលក្ខណៈងាយស្រួល ដើម្បីជួយអោយកងកម្លាំងនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ សហការជាមួយអាជ្ញាធក្នុងតំបន់រៀបចំកម្មវិធីសហប្រតិបតិ្តការ ជំរុញការឃោសនា ក៏ដូចជាសហការជាមួយប្រជាជន នៅតំបន់ព្រំដែនដើម្បីអនុវត្តន៍ឲ្យបានល្អនូវបទបញ្ញត្តិស្ដីពីការគ្រប់គ្រង និងការពារព្រំដែនរួម ក៏ដូចជាកសាងតំបន់ព្រំដែនជាប់គ្នារវាងប្រទេសទាំងពីរប្រកបដោយសុខសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពផងដែរ។

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤០ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅកម្ពុជា (ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យនាយឧត្តមសេនីយ៍ វង្ស ពិសេន ជំរុញអោយស្ថាប័នសមត្ថកិច្ចនៃកម្ពុជា ពិសេសគឺកងយោធពលខេមរភូមិន្ទ សហការជាមួយភាគីវៀតណាមដើម្បីរៀបចំសកម្មភាពខួបអនុស្សាវរីយ៍ដ៏សម្បូរបែប សំដៅផ្សព្វផ្សាយអំពីអត្ថន័យ​នៃព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រដ៏មហិមារនេះ ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top