• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងជនបទចិន Han ChangFu


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phucអញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងជនបទចិន Han ChangFu (រូបថត៖ TTXVN)
 

នាថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phucអញ្ជើញ​ទទួល​ជួប​ជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម និង​ជនបទ​ចិន Han ChangFu ។
 
ក្នុង​ជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​វាយ​តម្លៃខ្ពស់​ចំពោះ​ទំនាក់​ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មវៀតណាមនិងចិនក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ជាពិសេសគឺលទ្ធផល​ជាក់ស្តែង​នាពេលថ្មីៗ​នេះដែល​ភាគីទាំង​ពីរបាន​ចុះហត្ថលេខា​លើឯកសារ​មួយ​ចំនួន​ស្តីពី​ពាណិជ្ជកម្ម​កសិផល។
 
លោក Nguyen Xuan Phuc បានមានប្រសាសន៍​ថាទំនាក់​ទំនងពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ​មានការ​រីក​ចម្រើន​យ៉ាងខ្លាំងក្នុងរយៈពេលកន្លងមក ហើយ   វៀតណាមគឺជា​ដៃគូពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់ចិន​ក្នុង​អាស៊ាន​។ លោកនាយករដ្ឋមន្រ្តីវៀត​​ណាម ​បាន​ស្នើឱ្យភាគីទាំងពីរ ជំរុញកិច្ច​សហប្រតិបត្តិការ​លើវិស័យ​នានា​ដើម្បី​​សម្រេចបាន​នូវវឌ្ឍន​ភាព តុល្យភាព និងប្រសិទ្ធភា​ព ព្រមទាំង​បង្កើត​មូលដ្ឋាន​ដ៏រឹងមាំ​សម្រាប់​ការអភិវឌ្ឍ​ទំនាក់​ទំនងទ្វេភាគី ជាពិសេសលើវិស័យ​កសិកម្មនិងអភិវឌ្ឍជនបទ។
 
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងជនបទចិនលោក Han ChangFu បានជឿជាក់​ថាកិច្ច​សហប្រតិ​បត្តិការ​កសិកម្ម​វៀត​ណាម - ចិននឹងមានការអភិវឌ្ឍបន្ថែមទៀត ជាពិសេស​ក្នុង​បរិបទ​ដែលភាគី​ទាំងពីរ​នឹងអប​អរ​សារ​ទរ​​ខួបអនុស្សាវរីយលើកទី ៧០ នៃការបង្កើតទំនាក់ទំ​នងការទូតនៅឆ្នាំក្រោ​យ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top