• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយក្រុមកីឡាវៀតណាមដែលសម្រេចបានស្នាដៃខ្ពស់នៅស៊ីហ្គេម៣០

នាព្រឹកថ្ងៃទី២២ ខែធ្នូ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះ សំណាលជាមួយក្រុមកីឡាវៀតណាមដែលសម្រេចបានស្នាដៃខ្ពស់នៅមហោស្រពកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣០។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រគល់អំណោយជូនតំណាងក្រុមកីឡាវៀតណាម (រូបថត៖ VGP)

អបអរសាទរស្នាដៃដ៏ល្អរបស់ក្រុមកីឡា វៀតណាម លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នេះជាស៊ីហ្គេមប្រវត្តិ សាស្ត្រគួរអោយចងចាំរបស់កីឡាវៀតណាម។ លោកបានអះអាងថា មេដាយទាំងអស់ដែលសមូហភាពនីមួយៗនិង​បុគ្គលម្នាក់ៗសម្រេចបាននោះសុទ្ធតែជាលទ្ធផលគួរអោយស្ងើចសរសើរ ព្រោះថានោះគឺជាកិច្ចខិតខំប្រឹងប្រែង​រួមទាំងញើសនិងទឹកភ្នែករបស់បណ្ដាកីឡាករកីឡាការិនី។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

“មានវិញ្ញាសារមួយចំនួនដែលទើបតែអភិវឌ្ឍនៅវៀតណាមក៏ទទួលបានលទ្ធផលល្អដែរ។ ហើយមានកីឡាករកីឡាការិនី​ជាច្រើនដែលទោះបីជារងរបួសនៅពេលប្រកួតក្ដី ប៉ុន្តែមិនចុះចាញ់នោះឡើយ។ រូបភាទាំងនេះបានធ្វើអោយប្រជាជនរំជួលចិត្តយ៉ាងខ្លាំង”។

គួរបញ្ជាក់ថា នៅស៊ីហ្គេម ៣០ ក្រុមកីឡាវៀតណាមបានសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចដែលត្រូវបានប្រគល់​ជូន ​ដោយឈរលំដាប់ទី២ជាមួយនឹងមេដាយសរុប២៨៨គ្រឿង ក្នុងនោះមានមេដាយមាស ៩៨ គ្រឿង មេដាយ ប្រាក់ ៨៥ គ្រឿងនិងមេដាយសំរិទ្ធ១០៥ គ្រឿង លើសពីគោលដៅដែលបាន ដាក់ចេញ។ នេះជាលើកដំបូងហើយដែលក្រុមបាល់ទាត់ទាំងបុរសនិងស្ត្រីសុទ្ធតែដណ្ដើមបានមេដាយមាស៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top