នាព្រឹកថ្ងៃទី២២ ខែធ្នូ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះ សំណាលជាមួយក្រុមកីឡាវៀតណាមដែលសម្រេចបានស្នាដៃខ្ពស់នៅមហោស្រពកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣០។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រគល់អំណោយជូនតំណាងក្រុមកីឡាវៀតណាម (រូបថត៖ VGP)
អបអរសាទរស្នាដៃដ៏ល្អរបស់ក្រុមកីឡា វៀតណាម លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នេះជាស៊ីហ្គេមប្រវត្តិ សាស្ត្រគួរអោយចងចាំរបស់កីឡាវៀតណាម។ លោកបានអះអាងថា មេដាយទាំងអស់ដែលសមូហភាពនីមួយៗនិងបុគ្គលម្នាក់ៗសម្រេចបាននោះសុទ្ធតែជាលទ្ធផលគួរអោយស្ងើចសរសើរ ព្រោះថានោះគឺជាកិច្ចខិតខំប្រឹងប្រែងរួមទាំងញើសនិងទឹកភ្នែករបស់បណ្ដាកីឡាករកីឡាការិនី។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
“មានវិញ្ញាសារមួយចំនួនដែលទើបតែអភិវឌ្ឍនៅវៀតណាមក៏ទទួលបានលទ្ធផលល្អដែរ។ ហើយមានកីឡាករកីឡាការិនីជាច្រើនដែលទោះបីជារងរបួសនៅពេលប្រកួតក្ដី ប៉ុន្តែមិនចុះចាញ់នោះឡើយ។ រូបភាទាំងនេះបានធ្វើអោយប្រជាជនរំជួលចិត្តយ៉ាងខ្លាំង”។
គួរបញ្ជាក់ថា នៅស៊ីហ្គេម ៣០ ក្រុមកីឡាវៀតណាមបានសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ដោយឈរលំដាប់ទី២ជាមួយនឹងមេដាយសរុប២៨៨គ្រឿង ក្នុងនោះមានមេដាយមាស ៩៨ គ្រឿង មេដាយ ប្រាក់ ៨៥ គ្រឿងនិងមេដាយសំរិទ្ធ១០៥ គ្រឿង លើសពីគោលដៅដែលបាន ដាក់ចេញ។ នេះជាលើកដំបូងហើយដែលក្រុមបាល់ទាត់ទាំងបុរសនិងស្ត្រីសុទ្ធតែដណ្ដើមបានមេដាយមាស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម