• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយទីប្រឹក្សាពិសេសគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន



នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ)និងលោក Isao Iijima
ទីប្រឹក្សាពិសេសគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន

នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Isao Iijima ទីប្រឹក្សាពិសេសគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន។ នៅទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យប្រទេសទាំងពីរបន្តបង្កើនការជឿទុកចិត្តគ្នាខាង នយោបាយតាម​រយៈ​ដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគ ហើយជំរុញសហគ្រាសជប៉ុនបណ្ដាក់ទុននៅវៀតណាម។ លោកនាយក រដ្ឋមន្រ្តីមានគោលបំណងថា ជប៉ុនបង្កើនការនាំចូលមុខទំនិញកសិផលរបស់វៀតណាម ក៏ដូចជាជំរុញកិច្ច​សហប្រតិបតិ្តការលើវិស័យដែលប្រទេសទាំងពីរមានសក្ដានុភាពជាច្រើនដូចជាកសិកម្ម ពលកម្ម វប្បធម៌និងទេសចរណ៍ផងដែរ។ 

រីឯខ្លួនវិញ លោក Isao Iijima មានគោលបំណងថា វៀតណាមជានិច្ចកាលបង្កលក្ខណៈសំរាប់សហគ្រាសជ​ប៉ុន​មកធ្វើអាជីវកម្មយ៉ាងងាយស្រួលនៅវៀតណាម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top