• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមអនុម័តលើផែនការអនុវត្តន៍កិច្ចព្រមព្រៀង EVFTA


សន្និសីទតាមអ៊ិនធឺណែតដើម្បីអនុវត្តផែនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (រូបថតៈ TTXVN)
 

លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបបានអនុម័តលើផែនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA)។
 
ផែនការនេះ តម្រូវឲ្យក្រសួង  ស្ថាប័នចំណុះរដ្ឋាភិបាល គណៈកម្មាធិការប្រជាជនខេត្តនិងក្រុង ក្រោមឧិវាទមជ្ឈឹម រៀបចំចាត់ចែងការអនុវត្តការងារមូលដ្ឋានដូចជា៖ ផ្សព្វផ្សាយនូវព័ត៌មានអំពី EVFTA និងទីផ្សារនៃ បណ្តាប្រទេសសហភាពអឺរ៉ុប បង្កើតច្បាប់ កសាងស្ថាប័ន លើកកំពស់សមត្ថភាពប្រកួតប្រជែងនិងអភិវឌ្ឍធនធានមនុស្ស។ ទន្ទឹមជាមួយគ្នានោះ បង្កើតគោលនយោ បាយនិងគោលការណ៍ណែនាំសម្រាប់អង្គការសហជីព និងអង្គការរបស់កម្មករតាមសហគ្រាសនានា រួមទាំងគោលនយោបាយសន្តិសុខសង្គម ការពារបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។
 
លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យជម្រុញរាល់កម្មវិធីពន្លឿនពាណិជ្ជកម្ម - វិនិយោគនៅក្នុងបណ្តាប្រទេស EU ដើម្បីជូនព័ត៌មានដល់សហគមន៍ពាណិជ្ជកម្មរបស់ប្រទេសទាំងនេះ អំពីកាលានុវត្តន៍ភាពនិងបរិយាកាសធុរកិច្ចវិនិយោគអំណោយផលរបស់វៀតណាម តាមនោះ បង្កើតទំនាក់ទំនងពាណិជ្ជកម្មនិងទាក់ទាញការវិនិ យោគបរទេសទៅក្នុងវិស័យសំខាន់ៗ។  លើសពីនេះទៅទៀត ត្រៀមរៀបចំដំណោះស្រាយឆ្លើយតបសមស្របតាមកិច្ចសន្យាអន្តរជាតិនានា រួមទាំងជួយសហគ្រាសវៀតណាម ចូលរួមបណ្តាញផលិតកម្មខ្សែសង្វាក់តម្លៃ ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top