• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីកាណាដាវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍ជនដើមកំណើតវៀតណាម

នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានអះអាងថា ឆ្នាំថ្មីជាឱកាសដើម្បីទទួលស្គាល់នូវការរួមវិភាគទាន​ដ៏ធំធេងនិងឥតឈប់ឈររបស់សហគមន៍ជនកាណដាដើមកំណើតវៀតណាមចំពោះប្រទេសកាណាដាលើគ្រប់វិស័យ។

បណ្ដាតំណាងចូលរួមពិធីអំណរសាទរបុណ្យចូលឆ្នាំថ្មីវៀតណាមនៅកាណាដា (រូបថត៖ TTXVN)

នាថ្ងៃទី១៨ ខែមករា នៅទីក្រុង Toronto ប្រទេសកាណាដា សមាគមន៍កាណាដា-វៀតណាម (CVS) បានរៀបចំកម្មវិធីអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីឆ្នាំជូតទោស័ក២០២០សម្រាប់ជនរួមជាតិអាណិកជនវៀតណាម។ ក្នុងលិខិតជូនពរឆ្នាំថ្មីដែលបានផ្ញើរដល់សមាគមន៍កាណាដា-វៀតណាម នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានអះអាងថា ឆ្នាំថ្មីជាឱកាសដើម្បីទទួលស្គាល់នូវការរួមវិភាគទានដ៏ធំធេងនិងឥតឈប់ឈររបស់សហគមន៍ជនកាណដាដើមកំណើតវៀតណាមចំពោះប្រទេសកាណាដាលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្រ្តី Trudeau បានជូនពរសហគមន៍ជនវៀតណាមនៅកាណាដាក៏ដូចជានៅគ្រប់ទីកន្លែងទូទាំងពិភពលោកជួបតែសេចក្ដីសុខចម្រុងចម្រើនក្នុងឆ្នាំជូតទោស័កខាងមុខ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

នាព្រឹកថ្ងៃទី ២៨ ខែកក្កដា នៅអគាររដ្ឋសភា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភាវៀតណាម លោកជិន ថាញ់ មិន បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៧-២៩ ខែកក្កដា ឆ្នាំ ២០២៦។

Top