• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី៖ កំណត់​គោលដៅនៃ​កំណើនពីរខ្ទង់ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស បៃតង និងនិរន្តរភាព

នារសៀលថ្ងៃទី ៣ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ លេខាគណៈកម្មាធិការបក្សរដ្ឋាភិបាល បានដឹកនាំសន្និសីទលើកទី ២ គណៈកម្មាធិការបក្សរដ្ឋាភិបាលអាណត្តិ ២០២០-២០២៥។

សន្និសីទបានផ្តោតការពិភាក្សានិងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍នយោបាយរបស់គណៈកម្មាធិការបក្សរដ្ឋាភិបាល ដាក់ជូនមហាសន្និបាតលើកទី១ គណៈកម្មាធិការបក្សរដ្ឋាភិបាលអាណត្តិ ២០២៥-២០៣០; សេចក្តីព្រាងរបាយការណ៍បូកសរុបរបស់គណៈកម្មាធិការបក្សអាណត្តិ ២០២០-២០២៥។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ លេខាគណៈកម្មាធិការបក្សរដ្ឋាភិបាល បានដឹកនាំសន្និសីទលើកទី ២ គណៈកម្មាធិការបក្សរដ្ឋាភិបាលអាណត្តិ ២០២០-២០២៥។ រូបថត៖ VNA

ដោយយោងលើសេចក្តីព្រាងរបាយការណ៍នយោបាយ ទាក់ទងនឹងគោលដៅ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាំបាច់ត្រូវច្បាមជាប់នូវគោលដៅ ស្របតាមសេចក្តីព្រាងឯកសារដែលបានដាក់ជូនមហាសន្និបាតលើកទី១៤ របស់បក្ស ជាពិសេសអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំសម្រេចបានពីរខ្ទង់។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីប្រែក្លាយគំរូកំណើនឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស បៃតង និងនិរន្តរភាព; បន្តអនុវត្តរបកគំហើញយុទ្ធសាស្ត្រចំនួន៣ទាក់ទងនឹងស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងអនុវត្តសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ការិយាល័យនយោបាយ; កសាងនិងអនុវត្តន៍គំរូអង្គភាពរដ្ឋបាលមូលដ្ឋាន ២ កម្រិត; អភិវឌ្ឍសេដ្ឋកិច្ចឯកជនជាកម្លាំងចលករដ៏សំខាន់បំផុត ហើយសេដ្ឋកិច្ចរដ្ឋដើរតួនាទីស្នូល; ពង្រឹងសក្តានុពលការពារជាតិ និងសន្តិសុខ; គម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រពេញលេញ; លើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស ជាពិសេសការទូតសេដ្ឋកិច្ច; ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ឆ្លើយតបទៅនឹងភាពចាស់នៃចំនួនប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសំណង់ ដែលបានប្រកាសនាថ្ងៃទី ២៦ ខែមិថុនា ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្តជាផ្លូវការ ដោយមានផ្ទៃដីជាង ៦.២៣១ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ១,៥២ លាននាក់។

Top