• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំបារាំងនិងឥណ្ឌា

នៅថ្ងៃទី ១០ ខែកញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោកស្រី Liz Truss បានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូង ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ។
  នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងសមភាគីអង់គ្លេស លោកស្រី Liz Truss បានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូង នៅថ្ងៃទី ១០ ខែកញ្ញា។ (ប្រភព៖ PTI, AP)  

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរបានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ មេដឹកនាំទាំងពីរក៏បានផ្តោតការពិភាក្សា លើការជួយឧបត្ថម្ភអ៊ុយក្រែន និងវិធានការដោះស្រាយផលវិបាកនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនទៅលើសន្តិសុខស្បៀងអាហារ និងតម្លៃប្រេងឥន្ធនៈ។

នាថ្ងៃទី១០ ខែកញ្ញានេះដែរ លោកស្រី Liz Truss ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ផងដែរ។ ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងថា ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ មេដឹកនាំទាំងពីររូបបានពិភាក្សាអំពីបញ្ហាជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងវឌ្ឍនភាពនៃការអនុវត្តដំណើការ ២០៣០ ការចរចា FTA (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី) ដែលកំពុងប្រព្រឹត្តទៅ កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ និងទំនាក់ទំនងជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លទ្ធផលនៃការពិនិត្យលិខិតបទដ្ឋានគតិយុត្តត្រូវប្រែក្លាយទៅជាសកម្មភាពនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ

លទ្ធផលនៃការពិនិត្យលិខិតបទដ្ឋានគតិយុត្តត្រូវប្រែក្លាយទៅជាសកម្មភាពនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ

ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ប្រធានគណៈកម្មាធិការដឹកនាំការពិនិត្យទូទៅលើប្រព័ន្ធលិខិតបទដ្ឋានគតិយុត្ត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំលើកទីពីរនៃគណៈកម្មាធិការដឹកនាំ ដែលបានប្រព្រឹត្តិទៅនា ព្រឹកថ្ងៃទី ២៦ ខែសីហា នៅទីក្រុងហាណូយ។

Top