• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីឡាវអញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG)

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផានដន បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំ នៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG)។
ថ្នាក់ដឹកនាំ VRG អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ចំពោះលោក សនសៃ ស៊ីផាន់ដន - នាយករដ្ឋមន្ត្រីឡាវ (រូបថត៖ VOV)

នៅទីនេះ លោក ត្រឹន គុង ខា ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាមបានសម្តែងក្តីសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីឡាវនឹងគាំទ្រគោលនយោបាយរបស់ VRG ក្នុងការពង្រីកតំបន់ដាំដុះកៅស៊ូនៅប្រទេសឡាវ។

ក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន  មានប្រសាសន៍ថា ការវិនិយោគរបស់ VRG ក្នុងការពង្រីកតំបន់ចម្ការកៅស៊ូក្នុងប្រទេសឡាវ គួរតែផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍របស់ប្រជាជនឡាវ ហាក់ដូចជាគំរូតភ្ជាប់ដើម្បីទាញយកផលប្រយោជន៍ពីមូលនិធិដីធ្លី របស់ប្រជា ជន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ VRG ពិចារណាលើការវិនិយោគលើវិស័យដូចជា សួនឧស្សាហកម្ម ថាមពល ... នាពេលខាងមុខ ដើម្បីបង្កើនតម្លៃសហគ្រាស និងបង្កើតការងារសម្រាប់ប្រជាជនឡាវ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កាសែតអាហ្សង់ទីនវាយតម្លៃថា វៀតណាមជាដៃគូពាណិជ្ជកម្មកសិកម្មសំខាន់របស់ខ្លួន

កាសែតអាហ្សង់ទីនវាយតម្លៃថា វៀតណាមជាដៃគូពាណិជ្ជកម្មកសិកម្មសំខាន់របស់ខ្លួន

កាសែតនេះបានដកស្រង់ស្ថិតិពីទីផ្សារអេឡិចត្រូនិកជួញដូគ្រប់ធុញ្ញជាតិ Rosario (BCR) ដែលជាទីផ្សារអេឡិចត្រូនិកជួញ ដូរកសិកម្មដ៏ធំបំផុតរបស់ប្រទេសអាហ្សង់ទីន ដោយឲ្យដឹងថា វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មកសិកម្មដ៏សំខាន់របស់ប្រទេសនេះ។

Top