នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចាត់ទុកថា សេចក្តីសម្រេចចិត្តដែលការិយាល័យនយោបាយទើបបានចេញផ្សាយនាពេលថ្មីៗនេះ សុទ្ធតែពាក់ព័ន្ធទៅនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; ដូច្នេះហើយ ត្រូវតែឆ្លៀតពេល ដើម្បីនាំយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលទៅក្នុងសកម្មភាពទាំងអស់។ ដោយសង្កត់ធ្ងន់ថា មូលដ្ឋានទិន្នន័យគឺជាធាតុចូលដ៏សំខាន់ និងជាធនធានថ្មី លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបង្កើតនិងសម្រេចជាបន្ទាន់នូវមូលដ្ឋានទិន្នន័យសម្រាប់គ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់នៅឆ្នាំនេះ។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល អនុវត្តន៍ប្រកបដោយសមកាលកម្ម និងប្តូរផ្តាច់រាល់វិធានការដើម្បីធានាសុវត្ថិភាពអ៊ីនធឺណិត សុវត្ថិភាព និងសន្តិសុខព័ត៌មាន។ ទន្ទឹមនឹងនោះ ធានាបាននូវថវិកានិងប្រភពធនធានមនុស្ស ដើម្បីជំរុញការវិនិយោគលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ផ្តល់អាទិភាពលើគម្រោងផ្លាស់ប្តូរឌីជីថលដែលបម្រើប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត៕