• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីស្នើយុវជនវៀតណាមលើកកម្ពស់ស្មារតី “ឈានមុខទាំង៥”

នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយយុវជនដោយប្រធានបទ៖ “កសាងធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងយុគសម័យ ៤.០”។

 

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចែករំលែកមតិយោបល់ក្នុងកម្មវិធីសន្ទនា។ (រូបថត៖ VNA) 

កិច្ចសន្ទនានេះត្រូវបានតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែតពីទីស្នាក់ការរដ្ឋាភិបាល រដ្ឋធានីហាណូយ ទៅកាន់ទីភ្នាក់ងារគណៈកម្មាធិការប្រជាជននៃខេត្ត ក្រុងចំនួន ៦៣ ចំណុះមជ្ឈិម និងទីភ្នាក់ងារសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។

កិច្ចសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយយុវជនបានផ្តោតទៅលើប្រធានបទធំៗចំនួន៣។ ជាមួយនឹងសំណួរនីមួយៗដែលតំណាងយុវជន រួមជាមួយនឹងចម្លើយរបស់រដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រីបានចែករំលែក និងបំភ្លឺពីបញ្ហាជាច្រើនដែលជាកង្វល់ដល់យុវជន។ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា យុវជនតែងតែដើរតួនាទី យ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារជាតិ។ បក្ស រដ្ឋ តែងតែផ្តល់សេចក្តីទុកចិត្ត ជឿជាក់ និងក្តីសង្ឃឹមចំពោះយុវជន; តែងតែយកចិត្តទុកដាក់ ទទួលខុសត្រូវ និងស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីលើកទឹកចិត្តដល់ការលះបង់ដោយមិនចេះនឿយហត់របស់យុវជន។

លោកនាយករដ្ឋមន្ត្រីចង់ឲ្យយុវជនវៀតណាមលើកកំពស់ស្មារតី ឈានមុខទាំង៥ ប្រការ។ ទាំងនេះគឺ៖ ឈានមុខក្នុងការសិក្សា ការបណ្តុះបណ្តាល ការកែលម្អចំណេះដឹង ភាពក្លាហាន និងឆន្ទៈក្នុងជីវភាព និងការងារ; ឈានមុខក្នុងវិស័យការងារ ផលិតកម្ម ធុរកិច្ច និងនវានុវត្តន៍ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤; ឈានមុខក្នុងបុព្វហេតុការពារឯករាជ្យជាតិ និងសង្គមនិយមយ៉ាងរឹងមាំ ការពារអធិបតេយ្យភាពជាតិជាទូទៅ និងអធិបតេយ្យភាពលើសមុទ្រ និងកោះ ជាពិសេសក្នុងគ្រប់កាលៈ ទេសៈទាំងអស់; ឈានមុខក្នុងសមាហរណកម្មអន្តរជាតិ ដើម្បីឱ្យមិត្តអន្តរជាតិមើលឃើញថា យុវជនវៀតណាមមិនអន់ជាងប្រទេសណាឡើយ ទាំងឆន្ទៈ បញ្ញា គុណភាព សេចក្តីស្រលាញ់ និងភាពស្មោះត្រង់; ឈានមុខក្នុងការទប់ស្កាត់ភាពអវិជ្ជមាន អំពើពុករលួយ ការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអរិភាព អង្គការប្រតិកិរិយា និងព័ត៌មានពិសពុល។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានផ្តល់អំណោយ   ដល់គំរូយុវជនវ័យក្មេងវៀត ណាម ឆ្នើមចំនួន១០រូប និងគំរូវ័យក្មេងវៀតណាមចំនួន១០រូប ឆ្នាំ២០២២ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top