• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យជំរុញការវិនិយោគសាធារណៈដើម្បីក្លាយជាកម្លាំងចលករមួយសម្រាប់កំណើន

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំសន្និសីទទូទាំងប្រទេសជំរុញការវិនិយោគ សាធារណៈឆ្នាំ២០២៥ (លើកទី៣)។ សន្និសីទនេះត្រូវបានតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណិត ពីទីស្នាក់ការរដ្ឋាភិបាលទៅកាន់ខេត្តក្រុងក្រោមឱវាទមជ្ឈិម។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងបណ្ដាឧបនាយករដ្ឋមន្ត្រី ដឹកនាំសន្និសីទទូទាំងប្រទេសលើកទី៣ ស្តីពីការជំរុញការវិនិយោគសាធារណៈឆ្នាំ ២០២៥។ (រូបថត៖ VGP/Nhat Bac)

ក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ការបញ្ចេញទុនវិនិយោគសាធារណៈក្នុងឆ្នាំ២០២៥ មានវឌ្ឍនភាពច្រើន។ ក្នុងរយៈពេល ៨ ខែកន្លងមក ការ បញ្ចេញទុនវិនិយោគសាធារណៈសម្រេចបានជាង ៤៦% នៃផែនការដែលលោក នាយករដ្ឋមន្ត្រីបានប្រគល់ពោលគឺកើនឡើងជិត ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានបន្តជ្រួតជ្រាប និងប្រកាន់ខ្ជាប់នូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញ កំណើន និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការជំរុញការវិនិយោគសាធារណៈឱ្យកាន់តែខ្លាំងក្លា កាន់តែ មានប្រសិទ្ធភាព លើកកំពស់គុណភាពនៃការវិនិយោគសាធារណៈ និងពង្រីក តួនាទីជាកម្លាំងចលករសម្រាប់កំណើន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្ដា ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន ធ្វើការពិនិត្យ និងវាយតម្លៃជាបន្ទាន់នូវស្ថានភាព នៃការបញ្ចេញទុនសម្រាប់គម្រោងនីមួយៗ; ចាត់ថ្នាក់គម្រោងទៅតាមកម្រិតនៃ ការបញ្ចេញទុន តាមនោះកសាងកាលវិភាគបញ្ចេញទុនជាក់លាក់តាមខែនីមួយៗ ត្រីមាសនីមួយៗ ហើយមានដំណោះស្រាយជាក់ស្ដែង និងសមស្រប ដើម្បីជំរុញ ការបញ្ចេញទុនឱ្យសម្រេចបាននូវគោលដៅដែលបានដាក់ចេញផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top