• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ អនុវត្តន៍ឲ្យបានឆាប់រហ័ស​បំផុតគម្រោងខ្សែក្រវាត់ទី ៤ នៅតំបន់រដ្ឋធានី

គម្រោងនេះមានគម្រោងសមាសភាគចំនួន ៧ ក្នុងនោះមានគម្រោងសងសំណង ជួយឧបត្ថម្ភ និងរៀបចំលំនៅដ្ឋានថ្មី; គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនតាមទម្រង់ដៃគូរដ្ឋ និងឯកជន (PPP)។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅពិនិត្យស្ថានការណ៍អនុវត្តន៍គម្រោងរំដោះផ្ទៃដី (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ២៧ មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅពិនិត្យស្ថានការណ៍អនុវត្តន៍គម្រោងរំដោះផ្ទៃដីសម្រាប់គម្រោងវិនិយោគសាងសង់ផ្លូវខ្សែក្រវ៉ាត់លេខ ៤- តំបន់រដ្ឋធានីហាណូយ។

គម្រោងនេះមានគម្រោងសមាសភាគចំនួន ៧ ក្នុងនោះមានគម្រោងសងសំណង ជួយឧបត្ថម្ភ និងរៀបចំលំនៅដ្ឋានថ្មី; គម្រោងវិនិយោគ សាងសង់ផ្លូវល្បឿនលឿនតាមទម្រង់ដៃគូរដ្ឋ និងឯកជន (PPP)។

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ការងាររំដោះផ្ទៃដីត្រូវបានអនុត្តន៍យ៉ាងឆាប់រហ័សគឺមានអត្ថន័យដ៏សំខាន់សម្រាប់
គម្រោងផ្លូវគមនាគមន៍។ លោកនាយករដ្ឋមន្ត្រី បានកើតសរសើរខេត្ត ក្រុងចំន៍ន ៣  ដែលមានគម្រោងឆ្លងកាត់គឺទីក្រុងហាណូយ ខេត្ត Bac Ninh និងខេត្ត Hung Yen ដែលបានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការរៀបចំរំដោះផ្ទៃដី។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមប្រឹក្សាវាយតម្លៃ ស្ថាប័នពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់យ៉ាងប្រញាប់ប្រញាល់ ផ្ដល់អាទិភាពលើការសាង សង់ផ្លូវថ្នល់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ឱ្យបានឆាប់រហ័ស ព្រមទាំងបើកបរិយាកាសអភិវឌ្ឍន៍ថ្មីផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top