• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំសន្នសីទបូកសរុបរយៈពេល ២០ ឆ្នាំ នៃការអភិវឌ្ឍតំបន់ Tay Nguyen

អង្គសន្និសីទបានធ្វើការផ្លាស់ប្ដូរយោបល់ វាយតម្លៃស្ថានការណ៍ជាក់ស្ដែងក្នុងការរៀបចំអនុវត្តន៍ និងលទ្ធផលដែលសម្រេចបាន ចំណុចខ្វះខាត និងមូលហេតុក្រោយរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំសន្នសីទបូកសរុបរយៈពេល ២០ ឆ្នាំ នៃការអភិវឌ្ឍតំបន់ Tay Nguyen  

នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នៅខេត្ត Dak Lak នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធានាការពារជាតិសន្តិសុខតំបន់ Tay Nguyen។

អង្គសន្និសីទបានធ្វើការផ្លាស់ប្ដូរយោបល់ វាយតម្លៃស្ថានការណ៍ជាក់ស្ដែងក្នុងការរៀបចំអនុវត្តន៍ និងលទ្ធផលដែលសម្រេចបាន ចំណុចខ្វះខាត និងមូលហេតុក្រោយរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ ព្រមទាំងធ្វើការព្យាករណ៍ស្ថានការណ៍អន្តរជាតិ និងក្នុងស្រុកនាពេលខាងមុខ ដែលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាការពារជាតិ និងសន្តិសុខនៃតំបន់ Tay Nguyen។ កំណត់តួនាទី ឱកាស សារៈសំខាន់ និងផលប៉ះពាល់នៃតំបន់ Tay Nguyen ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខរបស់តំបន់ជាមួយតំបន់ណាមបូខាងកើត តំបន់ឆ្នេសមុទ្រ Trung Bo ខាងត្បូង តំបន់ត្រីកោនអភិវឌ្ឍន៍វៀតណាម-ឡាវ-កម្ពុជា និងប្រទេសទាំងមូល។ ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ Tay Nguyen។ លើកសំណើរពីទស្សនៈ គោលដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីអភិវឌ្ឍន៍តំបន់ Tay Nguyen រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top