• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយ លោក Zhao Leji ប្រធាន សភាតំណាងប្រជាជនទូទាំងប្រទេសចិន

ចិនគោរពការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម ហើយមានបំណងចង់សហការជាមួយវៀតណាមដើម្បីអនុវត្តន៍ឲ្យបានល្អ កិច្ចព្រមព្រៀង និងការយល់ឃើញជាន់ខ្ពស់ដែលសម្រេចបាន ព្រមទាំងជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយ លោក Zhao Leji ប្រធាន សភាតំណាងប្រជាជនទូទាំងប្រទេសចិន (រូបថត៖ VNA)

នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅមហាសាលប្រជាជនទីក្រុងប៉េកាំង ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយ លោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវក្តីសិប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរនាពេលកន្លងមក ក្នុងនោះមានការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

ដោយមានបំណងចង់ឱ្យភាគីទាំងពីរបន្តអនុវត្តន៍ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមជាន់ខ្ពស់ដែលសម្រេចបានរវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងរដ្ឋទាំងពីរនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិនផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ ពង្រីកតួនាទីជាស្ពានមិត្តភាពរវាងក្រុមសមាជិក សភាមិត្តភាពវៀតណាម និងចិន; ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍អំពីការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិ និង កសាងនីតិរដ្ឋសង្គមនិយម។

លោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអះអាងថាចិនគោរពការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម ហើយមានបំណងចង់សហការជាមួយវៀតណាមដើម្បីអនុវត្តន៍ឲ្យបានល្អ កិច្ចព្រមព្រៀង និងការយល់ឃើញជាន់ខ្ពស់ដែលសម្រេចបាន ព្រមទាំងជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top