• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចុះពិនិត្យគម្រោងផ្លូវរថភ្លើងទីក្រុងនៅកំណាត់ផ្លូវ Nhon-ស្ថានីយ៍ហាណូយ

ខ្សែរថភ្លើងនេះមានប្រវែង ១២,៥ គីឡូម៉ែត្រ រួមមានស្ថានីយចំនួន ១២ ចាប់ពីស្ថានីយ៍ Nhon ដល់ស្ថានីយហាណូយ វិថី Tran Hung Dao ។
  ទិដ្ឋភាពនៃជំនួបធ្វើការ  

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យស្ថានីយ៍ S9 - Kim Ma ស្ថានីយ៍ S8 - Cau Giay និង Depot Nhon។ ខ្សែរថភ្លើងនេះមានប្រវែង ១២,៥ គីឡូម៉ែត្រ រួមមានស្ថានីយចំនួន ១២ ចាប់ពីស្ថានីយ៍ Nhon ដល់ស្ថានីយហាណូយ វិថី Tran Hung Dao ។ ទុនវិនិយោគសរុបនៃគម្រោងនេះគឺជិត ៣៣ ទ្រីលានដុង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះគឺជាគម្រោងវិនិយោគសំណង់ទ្រង់ទ្រាយធំ ដែលមានបច្ចេកវិជ្ជាថ្មីដ៏ស្មុគស្មាញ និងពេលវេលាអនុវត្តន៍ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២២។ ទោះជាយ៉ាងនេះក្តី មកទល់ពេលនេះ ដំណើរការគម្រោងមានភាពយឺតយ៉ាវ៖ វឌ្ឍនភាពសរុបនៃគម្រោងថ្មីគឺសម្រេចបានប្រហែល ៧៥%តែប៉ុណ្ណោះ ។ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ម្ចាស់វិនិយោគ និងគណៈគ្រប់គ្រងគម្រោងត្រូវជំរុញ ការត្រួតពិនិត្យជាប្រចាំ ហើយទីក្រុងហាណូយក៏ត្រូវយកចិត្តទុកដាក់ចំពោះគម្រោងនេះផងដែរ។

បន្ទាប់ពីបានត្រួតពិនិត្យគម្រោង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ ក្រសួងពាក់ព័ន្ធ អ្នកម៉ៅការ ម្ចាស់វិនិយោគនៃគម្រោងផ្លូវរថភ្លើងទីក្រុង ដើម្បីដោះស្រាយការលំបាក និងបញ្ហានានាទាក់ទងនឹងគម្រោងនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លើកកម្ពស់តម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ពិសេសរបស់វៀតណាមតាមរយៈ ដំណើរកម្សាន្តនិទាឃរដូវមិត្តភាពឆ្នាំ២០២៦

លើកកម្ពស់តម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ពិសេសរបស់វៀតណាមតាមរយៈ "ដំណើរកម្សាន្តនិទាឃរដូវមិត្តភាពឆ្នាំ២០២៦"

ឯកអគ្គរដ្ឋទូត និងភារធារីស្តីទីចំនួន ១៥ រូប រួមជាមួយប្តីនិងភរិយា និង បុគ្គលិកការទូតជាង ២០០ នាក់មកពីស្ថានទូត តំណាងអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបរទេសប្រចាំ នៅប្រទេសវៀត ណាម បានចូលរួមកម្មវិធី "ដំណើរកម្សាន្តនិទាឃរដូវមិត្តភាពឆ្នាំ២០២៦" ដោយសហភាពអង្គការមិត្តភាពទីក្រុងហាណូយ សហការជាមួយមន្ទីរទេសចរណ៍ និងឃុំហឿង សឺនរៀបចំឡើងនាថ្ងៃទី ២១ ខែមីនា នៅបេតិកភ័ន្ឌពិសេសជាតិ ហឿងសឺន។

Top