• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ការអភិវឌ្ឍបៃតង ប្រកបដោយ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ គឺជានិន្នាការរួមរបស់ពិភពលោក

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតង គឺជាការ ទាមទារបន្ទាន់នៃការអភិវឌ្ឍរួមរបស់ពិភពលោកទាំងមូល ជាពិសេសសម្រាប់វៀត ណាមក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ ដែលរងផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)
 
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតង គឺជាការ ទាមទារបន្ទាន់នៃការអភិវឌ្ឍរួមរបស់ពិភពលោកទាំងមូល ជាពិសេសសម្រាប់វៀតណាមក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ ដែលរងផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ប្រសិនបើវៀតណាមមិនមានកំណើនបៃតង ការផ្លាស់ប្តូរឌីជីថល និងមិនអាចធានាជីវ ភាពរស់នៅរបស់ប្រជាជនបានទេ នឹងពិបាកខ្លាំងណាស់ក្នុងការធ្វើសមាហរណកម្ម ដូច្នេះ ត្រូវតែមានសកម្មភាពស្របតាមនិន្នាការរបស់ពិភពលោក។ លោកនាយករដ្ឋ មន្ត្រីបានលើកច្បាស់ថា មេរៀនមួយក្នុងចំណោមមេរៀនក្នុងការអភិវឌ្ឍនោះ គឺ វៀតណាមត្រូវតែគួបផ្សំកម្លាំងរបស់ប្រជាជាតិជាមួយកម្លាំងនៃសម័យកាល គួបផ្សំកត្តា ប្រពៃណីជាមួយកត្តាទំនើប ហើយទាញយកផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសធំៗ។ វៀតណាមត្រូវតែផ្តោតសំខាន់លើការអភិវឌ្ឍបៃតង ប្រកបដោយ ភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
អង្គប្រជុំបានពិភាក្សាអំពីខ្លឹមសារនៃការកៀងគរធនធានដើម្បីអនុវត្តន៍កំណើនបៃតងរបស់វៀតណាមឆ្ពោះទៅគោលដៅដែលបានសន្យានៅ COP26 ស្តីពីការនាំយក ការបំភាយឧស្ម័នសុទ្ធមក "សូន្យ" នៅឆ្នាំ ២០៥០; ផែនការអនុវត្តន៍ការសន្យាបំប្លែង ថាមពលធ្យូងថ្មទៅជាថាមពលស្អាត ផែនការមេថាមពលជាតិ និងការអនុវត្តផែនការ មេអភិវឌ្ឍន៍ថាមពលអគ្គិសនីជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top