ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក
នាព្រឹកថ្ងៃទី ១៩ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងគណៈប្រតិភូបានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវ ដំណើរចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងបំពេញទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទទួលបានជោគជ័យលើជ្រុង ជ្រោយជាច្រើននោះ គឺ៖ រួមចំណែកដល់ការជំរុញទំនាក់ទំនងអាស៊ាន-អាមេរិក; ជំរុញ ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ; ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ ទំនងវៀតណាម-អាមេរិក; បញ្ជាក់ពីឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅលើឆាក អន្តរជាតិ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន អញ្ជើញទៅទស្សនានិងធ្វើការនៅទីក្រុងចំនួន ៤ គឺ Washington D.C, Boston, New York និង San Francisco ជាមួយនឹងសកម្មភាពទាំងធំនិងតូចជាង ៥០។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានចូលរួម និងថ្លែងសុន្ទរកថានៅសម័យប្រជុំនានានៃកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អាមេរិក; ជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសអាស៊ានមួយ ចំនួនក្នុងឱកាសនេះ ដូចជានាយករដ្ឋមន្ត្រីឡាវ កម្ពុជា សិង្ហបុរី និងប្រធានាធិបតីឥណ្ឌូនេស៊ី។
លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃអង្គការសហ ប្រជាជាតិ ដូចជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ នាយិកាប្រតិបត្តិមូលនិធិ កុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រធានមហាសន្និបាតអង្គការសហ ប្រជាជាតិ អគ្គនាយក កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។
លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ហើយទទួលជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិក និងថ្នាក់ដឹកនាំ នៃទីក្រុងមួយចំនួនរបស់អាមេរិកផងដែរ។