នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានាធិបតីអាមេរិក លោក Joe Biden។ (រូបថត៖ VOV)
ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន អញ្ជើញទៅទស្សនានិងធ្វើការនៅទីក្រុងចំនួន ៤ គឺ Washington D.C, Boston, New York និង San Francisco ជាមួយនឹងសកម្មភាពទាំងធំនិងតូចជាង ៥០។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានចូលរួម និងថ្លែងសុន្ទរកថានៅសម័យប្រជុំនានានៃកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អាមេរិក; ជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសអាស៊ានមួយ ចំនួនក្នុងឱកាសនេះ ដូចជានាយករដ្ឋមន្ត្រីឡាវ កម្ពុជា សិង្ហបុរី និងប្រធានាធិបតីឥណ្ឌូនេស៊ី។
ដំណើរចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក បំពេញទស្សនកិច្ច ការងារនៅអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ដើម្បី សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម ធ្វើ ពិពិធកម្មទំនាក់ទំនងកិច្ចបរទេស; ជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ; ធានាផលប្រយោជន៍ខ្ពស់បំផុត របស់ប្រទេសជាតិ-ប្រជាជាតិ ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ សមភាព កិច្ចសហប្រតិបត្តិការ និងផល ប្រយោជន៍ទៅវិញទៅមក៕