• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង៖ វៀតណាមតែងតែចាត់ទុកអាស៊ានជាអាទិភាពយុទ្ធសាស្ត្រចម្បង

វៀតណាមតែងតែចាត់ទុកអាស៊ានជាអាទិភាពយុទ្ធសាស្ត្រចម្បង ហើយបន្តចូលរួមយ៉ាងម្ចាស់ការ សកម្ម និងប្រកបដោយទំនួលខុសត្រូវក្នុងដំណើរការកសាងសហគមន៍អាស៊ាន។

នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ជួបពិភាក្សាជាមួយអគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន (រូបថត៖ VNA)

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានអះអាងដូចនេះ ក្នុងជំនួបពិភាក្សាជាមួយអគ្គលេខាធិការអាស៊ាន លោកកៅ គឹមហួន នាថ្ងៃទី២៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោកអគ្គលេខាធិការ និងលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បង្កើនតួនាទីសម្របសម្រួល គាំទ្រការអនុវត្តគំនិតផ្តួចផ្តើមរបស់វៀតណាម ជំរុញការកៀរគរធនធានសម្រាប់កិច្ចសហប្រតិបត្តិការមហាអនុតំបន់ និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិក។ លោកនាយករដ្ឋមន្ត្រីក៏បានគោរពអញ្ជើញអគ្គលេខាធិការអាស៊ានចូលរួម វេទិកាអនាគតអាស៊ានឆ្នាំ២០២៧ ក្រោមប្រធានបទ “ការកសាងអាស៊ានមួយដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត”។

ជាការឆ្លើយតប អគ្គលេខាធិការលោក កៅ គឹមហួន បានអបអរសាទរវៀតណាមដែលបានរៀបចំកិច្ចប្រជុំកំពូល CLMV លើកទី១២ និង ACMECS លើកទី១១ ប្រកបដោយជោគជ័យ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម និងអះអាងបន្តគាំទ្រវៀតណាមក្នុងការរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៕

តាម​ vovworld.vn/km-KH/

ពិធីបើកមហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី៨

ពិធីបើកមហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី៨

មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី៨ (HANIFF VIII) ក្រោមប្រធានបទ “ភាពយន្ត - តភ្ជាប់ - អភិវឌ្ឍន៍” បានបើកជាផ្លូវការនាយប់ថ្ងៃទី២៨ ខែវិច្ឆិកានៅទីក្រុងហាណូយ។

Top