• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញលើកឡើងនូវភារកិច្ចសំខាន់ៗចំនួន ៣ សម្រាប់បំពេញតម្រូវការជាក់ស្តែងរបស់កម្មករ

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធពលកម្មវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ baochinhphu.vn)

នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទវាយតម្លៃលទ្ធផលនៃការអនុវត្តបទ បញ្ញត្តិស្តីពីទំនាក់ទំនងការងាររវាងរដ្ឋាភិបាល និងសហព័ន្ធពលកម្មវៀតណាម ដោយដាក់ចេញភារកិច្ចសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុង ២០២៣ និងនៅពេលអនាគត។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធពលកម្មវៀតណាម និងរដ្ឋាភិបាលដែលបានរួមដៃគ្នាយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាបន្ទាន់នៃការងារ ធ្វើប្រាក់ចំណូល លំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ សង្គម សុខភាព ការអប់រំ និងជីវភាពរស់នៅរបស់កម្មករ ក៏ដូចជា សុក្រិតយន្តការ និងគោលនយោបាយទាក់ទងនឹងបុគ្គលិក។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើការងារសំខាន់ៗចំនួនបី រួមមាន៖ ទី១ បង្កើនការងារ ដោះស្រាយការលំបាកពេលទីផ្សារត្រូវបង្រួញគម្លាត ការបញ្ជាទិញត្រូវកាត់បន្ថយដោយ សារឥទ្ធិពលខាងក្រៅ។ ទី២ ផ្តោតលើការដោះស្រាយបញ្ហាលំនៅឋានដើម្បីរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈរបស់កម្មករ។ ទី៣ ជំរុញការកសាងស្ថាប័នវប្បធម៌ កីឡា សុខាភិបាល និងអប់រំ រួមចំណែកលើកស្ទួយស្មារតីផ្លូវចិត្ត និងសុខភាពរបស់បុគ្គលិក។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួង ស្ថាប័ន សាខា មូលដ្ឋាន និងសហជីពគ្រប់លំដាប់ថ្នាក់បន្តសម្របសម្រួល និងរួមដំណើរជាមួយរដ្ឋាភិបាល រួមសហការកសាងសហជីពវៀតណាមដ៏រឹងមាំ ដែលជាវណ្ណៈកម្មករទំនើប និងខ្លាំងមាំមួន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top