• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីជប៉ុនបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ


នាយករដ្ឋមន្ត្រីជប៉ុនបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នាយក​រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និង​ភរិយា បាន​បញ្ចប់ដំណើរ​បំពេញ​ទស្សនកិច្ចជាផ្លូវការ នៅវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ តាម​សេចក្ដី​អញ្ជើញ​រ​បស់​នាយក​រដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc។​ ក្នុងក្រប​ខ័ណ្ឌ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​វៀត​ណាម  នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាន​ជួប​សន្ទនា ជាមួយ​​នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួប​​សម្ដែង​ការ​គួរ​សម​អគ្គលេខា​បក្ស ​លោក Nguyen Phu Trong ប្រធាន​រដ្ឋ លោក Tran Dai Quang ជួបប្រាស្រ័យ​ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan …លៗ នៅក្នុង​ជំនួប​ទាំង​នេះ ភាគី​ទាំងពីរ​បាន​ឯកភាព​បង្កើន​ទំនុក​ទុក​ចិត្ត​ខាង​​នយោបាយ​​តាម​រយៈ​បង្កើន​ជំនួប​ប្រាស្រ័យ​ និង​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ បង្កើន​ប្រសិទ្ធិភាព​យន្តការ​សន្ទនា។ ​ភាគី​ទាំងពីរ​បាន​ឯកភាព​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាក់ស្ដែង អំពី​​នយោបាយ​ការពារ​ជាតិ ដែល​ក្នុង​នោះមាន​វិស័យ​រាវរក​បំផ្លាញ​គ្រាប់​មីន និង​លើក​កំពស់​សមត្ថភាព​អនុវត្ត​ច្បាប់​​លើ​សមុទ្រ។​ ស្ដីអំ​ពី​កិច្ចសហប្រតិបត្តិការ សេដ្ឋ​កិច្ច​ភាគី​ទាំងពីរ​ឯកភាព​ជំរុញ​ការ​តភ្ជាប់​ខឿន​សេដ្ឋកិច្ច​ទាំង​ពីរ តាម​រយៈការជំរុ​ញ​វិនិយោគ ពាណិជ្ជកម្ម ODA​និង​កិច្ច​សហប្រតិ​បត្តិការ​​ក្នុង​​វិស័យកសិកម្ម ពលកម្ម។​
ភាគី​ទាំងពីរបានឯកភាពរួមសហការជិតស្និទ្ធិ នៅលើវេទិកាអន្តរជាតិនិង​តំបន់។ 

ភាគី​ទាំងពីរបាន​ឯកភាព​អំពី​សារ​សំខាន់​នៃការធានា​សន្តិភាព​ ស្ថិរភាព​​ សុវត្ថិភាព ​និង​សេរីភាព​នាវាចរណ៍​អាកាស​ចរណ៍។​​ភាគីទាំងពីរបាន​ឯកភាព​ដោះ​ស្រាយ​​ជំលោះ​ដោយសន្តិវិធី ​មិនបាន​ប្រើប្រាស់​អំពើហឹង្សា​និង​គំរាម​កំហែង​​ប្រើប្រាស់អំពើហឹង្សា​គោរព​ច្បាប់​អន្តរជាតិ ជាពិសេស​គឺ​អនុសញ្ញា​អង្គការ​សហប្រជា​ជាតិ ស្ដីអំ​ពីច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ ក៏ដូចជា​សេចក្ដីថ្លែង​ការណ៍ ស្ដីអំពី​ប្រតិបត្តិ​របស់ភាគីនានា នៅ​សមុទ្រ​ខាង​កើត​ (DOC) និង​កសាង​​ក្រម​ប្រតិបត្តិ​​នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕ 

 

តាម ​VOV5 - វិទ្យុសំឡេង​វៀត​ណាម
 

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top