• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីជប៉ុន Ishiba Shigeru បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru និងលោកជំទាវ Ishiba Yoshiko ជាមួយគណៈប្រតិភូជាន់ខ្ពស់ជប៉ុនបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ មេសា តបតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងលោកជំទាវ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ រូបថត៖ Duong Giang/VNA

នៅក្នុងកិច្ចប្រជុំ សន្និសីទ និងជំនួបពិភាក្សា ថ្នាក់ដឹកនាំវៀតណាមបានអះអាងថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យធំធេង រួមចំណែកបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ; អបអរសាទរជប៉ុនក្នុងការបើកការតាំងពិព័រណ៍អន្តរជាតិ Osaka Kansai ឆ្នាំ ២០២៥។ នាយករដ្ឋមន្ត្រី Ishiba Shigeru បានអះអាងថា ជប៉ុននឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងយុគសម័យថ្មី គាំទ្រវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាព សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ និងអាស៊ានជាដើម។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីប្រកាសព័ត៌មានរួមវៀតណាម-ជប៉ុនផងដែរ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top