• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិទទួលស្គាល់ការរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម

នៅថ្ងៃទី ៦ ខែឧសភា នៅកងពេទ្យកម្រិត ២ លេខ ៦ ក្នុងប្រទេសស៊ូដង់ខាងត្បូង បានប្រព្រឹត្តទៅពិធីប្រគល់មេដាយដើម្បីបុព្វហេតុរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ បុគ្គលិកពេទ្យ អ្នកបច្ចេកទេស បុគ្គលិកភស្តុភារ និងមេបញ្ជាការកងពេទ្យកម្រិត២លេខ៦ ចំនួន៦៣នាក់ ទទួលបានមេដាយ។
ឧត្តមសេនីយទោ Mohan Subramanian។ រូបភាព៖ គណៈរៀបចំ

នេះជាការទទួលស្គាល់ចំពោះការរួមវិភាគទានរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមនិយាយរួម និងកងពេទ្យកម្រិត២ លេខ៦ និយាយដោយលែក ក្នុងដំណើរការបំពេញភារកិច្ចនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) ដែលជាចំណុចក្តៅគគុកផ្នែកមនុស្សធម៌របស់ពិភពលោក។

ឧត្តមសេនីយទោ Mohan Subramanian ប្រគល់មេដាយជូនទាហាន"មួកខៀវ" វៀតណាម។ រូបភាព៖ គណៈរៀបចំ

ថ្លែងក្នុងពិធីនេះ មេបញ្ជាការបេសកកម្ម លោកឧត្តមសេនីយ៍ទោ Mohan Sabramanian បានសង្កត់ធ្ងន់ថា៖ “កងពេទ្យកម្រិត២លេខ៦ បានបំពេញដោយជោគជ័យនូវភារកិច្ចដែលត្រូវបានប្រគល់ជូន។ អ្នកមិនត្រឹមតែនាំមកនូវជំនាញវេជ្ជសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយតម្លៃសន្តិភាព ក្តីមេត្តាធម៌ និងរូបភាពនៃប្រទេសវៀតណាមមនុស្សសាស្ត្រ វិន័យ និងគួរឱ្យទុកចិត្តរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិទៀតផង”។

ពិធីប្រគល់គ្រឿងមេដាយគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ មិនត្រឹមតែសម្រាប់កងពេទ្យកម្រិត២លេខ៦ប៉ុណ្ណោះទេ ថែមទាំងសម្រាប់កងកម្លាំងរក្សាសន្តិភាពវៀតណាមទាំងមូលទៀតផង។ ព្រឹត្តិការណ៍នេះបន្តអះអាងនូវគោលជំហរ កិត្យានុភាព និងទំនួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាងពិភពលោកសន្តិភាព ស្ថិរភាព និងមនុស្សធម៌៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top