• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសិង្ហបុរីបង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅ វេទិកាតំបន់និងអន្តរជាតិ

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសម្តែង នូវជំនឿជាក់ថា ជាមួយនឹងបេសកកម្មដែលប្រជាជនសិង្ហបុរីប្រគល់ជូននោះ លោក នាយករដ្ឋមន្ត្រី Lawrence Wong នឹងបន្តដឹកនាំប្រទេសសិង្ហបុរីជំនះពុះពារលើគ្រប់ បញ្ហាប្រឈម បន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងវិបុលភាព។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ អគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន (PAP) នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong។ (រូបថត៖ VNA)
នាថ្ងៃទី ៨ ឧសភា ក្នុងឱកាសដែលសិង្ហបុរីរៀបចំការបោះឆ្នោតសភាលើកទី ១៤ ប្រកបដោយជោគជ័យជាមួយនឹងជ័យជំនះរបស់គណបក្សសកម្មភាពប្រជាជន (PAP) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ អគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន (PAP) នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសម្តែង នូវជំនឿជាក់ថា ជាមួយនឹងបេសកកម្មដែលប្រជាជនសិង្ហបុរីប្រគល់ជូននោះ លោក នាយករដ្ឋមន្ត្រី Lawrence Wong នឹងបន្តដឹកនាំប្រទេសសិង្ហបុរីជំនះពុះពារលើគ្រប់ បញ្ហាប្រឈម បន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងវិបុលភាព។ ពិភាក្សាអំពីទំនាក់ ទំនងវៀតណាម-សិង្ហបុរី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យ ភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រីកការវិនិយោគរបស់សិង្ហបុរីនៅវៀតណាម ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ឆ្លាតវៃ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។
រីឯខ្លួនវិញ លោកនាយករដ្ឋមន្រ្តី Lawrence Wong បានថ្លែងអំណរគុណចំពោះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ដែលបានផ្ញើសារទូរលេខអបអរ សាទរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើការបង្កើនការពិគ្រោះយោបល់ និងការ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិ ភាព ស្ថិរភាព និងផលប្រយោជន៍រួមនៃតំបន់ និងពិភពលោក។ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាព នឹងពិភាក្សាយ៉ាងលម្អិតអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាផ្សេងៗ ទៀតក្នុងឱកាសនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅប្រទេស ម៉ាឡេស៊ីនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top