• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញជាមួយផ្នែកប្រេងឧស្ម័ន វៀតណាម - អាស៊ែបៃហ្សង់

នាថ្ងៃទី ៨ ឧសភា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ អាស៊ែបៃហ្សង់ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវ ង៉ោង ហ្វឿងលី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមពិធីសម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញជាមួយផ្នែកប្រេងស្ម័នវៀតណាម - អាស៊ែបៃហ្សង់ នៅសាកលវិទ្យាល័យប្រេងឧស្ម័ននិងឧស្សាហកម្មជាតិអាស៊ែបៃហ្សង់ នៅរដ្ឋធានី Baku។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវ ង៉ោង ហ្វឿងលី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមពិធីសម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញជាមួយផ្នែកប្រេងស្ម័នវៀតណាម - អាស៊ែបៃហ្សង់។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ទំនាក់ទំនងមិត្តភាពប្រពៃណីល្អប្រសើររវាងវៀតណាម និងអាស៊ែបៃហ្សង់ ត្រូវបានចាក់គ្រឹះចាប់តាំងពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធាន ហូជីមិញទៅកាន់ អាស៊ែបៃហ្សង់ ក្នុងឆ្នាំ ១៩៥៩ ហើយត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃ ប្រទេសទាំងពីរ។
“ការសម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញ អគ្គមគ្គុទេសរបស់បក្សកុម្មុយនិស្តវៀតណាម វីរៈបុរសរំដោះជាតិ មិត្តជិតស្និទ្ធរបស់ប្រជាជនស្រឡាញ់ សន្តិភាពលើពិភពលោក នៅសាកលវិទ្យាល័យប្រេងឧស្ម័ននិងឧស្សាហកម្មជាតិ អាស៊ែបៃហ្សង់ មានអត្ថន័យដ៏ធំធេង ដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ប្រជាជនអាស៊ែបៃហ្សង់ ចំពោះលោកប្រធានហូជីមិញ ហើយរួមចំណែករឹតបន្តឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរផងដែរ។ ខ្ញុំស្នើឲ្យសាកលវិទ្យាល័យប្រេងឧស្ម័ន និងឧស្សាហកម្មជាតិអាស៊ែបៃហ្សង់ បន្តបណ្តុះបណ្តាលឲ្យវៀតណាមនូវនិស្សិត និងអ្នក ស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់ ដោយមានសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេក ទេសក្នុងវិស័យប្រេងឧស្ម័ន ថាមពល សក្តិសមនឹងភាពជាដៃគូយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ”៕
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top