• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងយន្តការនិងគោលនយោបាយពិសេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យ សម្រេចបាននូវគោលដៅមានសហគ្រាសចំនួន ២ លានអង្គភាពនៅទូទាំងប្រទេស ត្រឹមឆ្នាំ ២០៣០ កើនឡើងទ្វេដងបើធៀបនឹងចំនួនសហគ្រាសបច្ចុប្បន្នជិត ១ លានអង្គភាព។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

នារសៀលថ្ងៃទី ៧ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការតាក់តែង សេចក្តីព្រាងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយ ពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យ សម្រេចបាននូវគោលដៅមានសហគ្រាសចំនួន ២ លានអង្គភាពនៅទូទាំងប្រទេស ត្រឹមឆ្នាំ ២០៣០ កើនឡើងទ្វេដងបើធៀបនឹងចំនួនសហគ្រាសបច្ចុប្បន្នជិត ១ លានអង្គភាព ។ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា នីតិវិធីរដ្ឋបាលសម្រាប់ សហគ្រាស ត្រូវតែលឿនបំផុត សាមញ្ញបំផុត និងចំណាយទាបបំផុតតាមដែលអាចធ្វើទៅបាន ជាពិសេសការសម្រួលនីតិវិធីសម្រាប់ការបង្កើតអាជីវកម្ម ការដោះស្រាយវិវាទ និង ការក្ស័យធន ៖ “ត្រូវធ្វើយ៉ាងណាដើម្បីពន្លឿននីតិវិធីក្នុងការបង្កើតអាជីវកម្ម ការរំលាយអាជីវកម្ម និងការក្ស័យធន។ ហើយត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យអាជីវកម្មខ្នាតតូចក្លាយជាអាជីវកម្មខ្នាតធំ ហើយអាជីវកម្មខ្នាតធំក្លាយជាអាជីវកម្មខ្នាតធំជាង”។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជំរុញការធ្វើវិមជ្ឈការដល់ក្រសួង ស្ថាប័ន ផ្នែក មូលដ្ឋាន និងវិនិយោគិន ក្នុងការបញ្ជាទិញការងារនិងគម្រោងនានា សម្រាប់សហ គ្រាសអនុវត្តន៍ ដោយឈរលើគោលការណ៍ ធានាបាននូវវឌ្ឍនភាព គុណភាព គ្មានការ បង្កើនដើមទុន លើសកម្រិត និងគ្មានអំពើពុករលួយ ខ្ជះខ្ជាយ ឬអវិជ្ជមាននោះឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top