នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru និងលោកជំទាវ Ishiba Yoshiko ជាមួយគណៈប្រតិភូជាន់ខ្ពស់ជប៉ុនបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ មេសា តបតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងលោកជំទាវ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ រូបថត៖ Duong Giang/VNA
នៅក្នុងកិច្ចប្រជុំ សន្និសីទ
និងជំនួបពិភាក្សា ថ្នាក់ដឹកនាំវៀតណាមបានអះអាងថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យធំធេង
រួមចំណែកបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ; អបអរសាទរជប៉ុនក្នុងការបើកការតាំងពិព័រណ៍អន្តរជាតិ Osaka Kansai ឆ្នាំ ២០២៥។ នាយករដ្ឋមន្ត្រី Ishiba Shigeru បានអះអាងថា
ជប៉ុននឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងយុគសម័យថ្មី
គាំទ្រវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កសាងសេដ្ឋកិច្ចឯករាជ្យ
ខ្លួនទីពឹងខ្លួន ឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។
មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាព
សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ
និងអាស៊ានជាដើម។
ក្នុងឱកាសនេះ
ភាគីទាំងពីរបានចេញសេចក្តីប្រកាសព័ត៌មានរួមវៀតណាម-ជប៉ុនផងដែរ៕