• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន៖ ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនឹងផ្តល់ផលចំណេញដល់កម្ពុជា

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមាននិស្សិតជាងមួយពាន់ នាក់ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យនានានៅប្រទេសវៀតណាម ហេតុនេះ ហើយវាជាភាពងាយស្រួលខ្លាំងប្រសិនបើនិស្សិតទាំងនេះត្រូវបានបណ្តុះបណ្តាល ភាសាវៀតណាមមុននឹងមកសិក្សានៅវៀតណាម។
  នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ (ប្រភពរូបថត៖ facebook)  
កាលពីថ្ងៃទី២៣ ខែសីហា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងផ្តល់ចំណេញដល់កម្ពុជា។ សម្ដេច តេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការចេះភាសាបរទេសកាន់តែច្រើន នឹងជួយប្រជា ពលរដ្ឋមានភាពងាយស្រួលបម្ថែមទៀតក្នុងសកម្មភាពអាជីវកម្ម ធុរកិច្ច ជាមួយ ប្រទេសផ្សេងៗ។ ដូច្នេះហើយ នាពេលខាងមុខ RUPP នឹងបណ្តុះបណ្តាលជំនាញ ភាសាវៀតណាមបន្ថែមទៀត ក្រោយពីមានដេប៉ាតឺម៉ង់បង្រៀនភាសាបរទេសផ្សេងៗ ទៀត ដូចជា ភាសាអង់គ្លេស បារាំង ចិន ថៃ ជាដើម។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមាននិស្សិតជាងមួយពាន់ នាក់ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យនានានៅប្រទេសវៀតណាម ហេតុនេះ ហើយវាជាភាពងាយស្រួលខ្លាំងប្រសិនបើនិស្សិតទាំងនេះត្រូវបានបណ្តុះបណ្តាល ភាសាវៀតណាមមុននឹងមកសិក្សានៅវៀតណាម។
មុននោះ កម្ពុជាបានប្រកាសផែនការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោល នយោបាយសាធារណៈនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមទាំងដេប៉ាតឺម៉ង់សិក្សា វៀតណាម។ គោលបំណងនៃការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម គឺដើម្បីកសាង យន្តការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម៕
  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top