ព័ត៌មាន
នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងវេទិកាជាតិលើកទី ៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល
នៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចឌីជីថលមានគោលបំណងច្នៃប្រឌិតគំរូកំណើន ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ បង្កើនផលិតភាព និងការប្រកួតប្រជែង កសាងសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន និងមនុស្សសាស្ត្រ លើកកម្ពស់គុណភាពជីវភាពរស់នៅ និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌នៅក្នុងបរិយាកាសឌីជីថល ដោយមានស្មារតី "សេដ្ឋកិច្ចឌីជីថលគឺជាកម្លាំងចលករ សង្គមឌីជីថលគឺជាមូលដ្ឋានគ្រឹះ និងប្រជាជនជាចំណុចកណ្តាល"។
ឈរលើមូលដ្ឋានោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវេទិកាកំណត់ភារកិច្ច និងដំណោះស្រាយឱ្យបានច្បាស់លាស់។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមានយន្តការជាក់ស្តែងដើម្បីធ្វើឲ្យវៀតណាមក្លាយជា "លំយោល" នៃការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបង្កើតកម្មវិធីមួយស្តីពីសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដែលសមស្របនឹងលក្ខខណ្ឌរបស់វៀតណាម ដើម្បីឲ្យវៀតណាមអាចប្រដេញទាន់ និងលើសប្រទេសដទៃទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលក្នុងយុគសម័យថ្មី។
«ជំរុញខ្លាំងការអនុវត្តចលនា «អក្ខរកម្មឌីជីថល» នៅគ្រប់ទីកន្លែង ដោយនាំយកការផ្លាស់ប្តូរឌីជីថលដល់គ្រប់ច្រកល្ហក គ្រប់គ្រួសារនិងគ្រប់មនុស្សទាំងអស់។ កសាងកម្មវិធី និងបំណិនឌីជីថលសម្រាប់ប្រជាពលរដ្ឋ និងសហគ្រាសទាំងអស់។ ដោយមានស្មារតីថ្មី និងការប្ដេជ្ញាចិត្តថ្មី យើងនឹងរួមគ្នាធ្វើសកម្មភាពដោយស្មារតីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ពលរដ្ឋឌីជីថលយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន ចីរភាព និងសមធម៌ ដើម្បីប្រទេសវៀតណាមដ៏ខ្លាំងមាំមួននិងមានវិបុលភាព»៕






