ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង (Le Minh Hung) ជួបពិភាក្សាទ្វាភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
ជំនួបនេះ មានការអញ្ជើញចូលរួមដោយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរជាច្រើនរូប។ តាមរយៈរដ្ឋមន្ត្រី ដែលចូលរួមក្នុងកិច្ចប្រជុំ បង្ហាញឱ្យឃើញថា កិច្ចប្រជុំមានវិសាលគ្រប់ដណ្តប់លើកិច្ចការច្រើនវិស័យរវាងប្រទេសទាំងពីរ។
ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា មេដឹកនាំកម្ពុជា និងវៀតណាម ដែលជាប្រទេសមានព្រំដែនជាប់គ្នា តែងផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នាជាញឹកញាប់។ កាលពីខែតុលា កន្លងទៅនេះ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង (Le Minh Hung) ទើបនឹងទស្សនកិច្ចនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះឯកសារចំនួន ៦ ត្រូវបានចុះហត្ថលេខារវាងគ្នា។ ឯកសារទាំងនោះ គ្រប់ដណ្តប់លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការអប់រំ វប្បធម៌ បច្ចេកវិទ្យាព័ត៌មាន និងការធ្វើពាណិជ្ជកម្ម។
ក្រៅពីឯកសាររវាងរដ្ឋាភិបាល និងរដ្ឋាភិបាលហើយនោះ វិស័យឯកជនរវាងប្រទេសទាំងពីរ បានផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចំនួន៥បន្ថែមទៀត ក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៦ ដែលក្នុងនោះ ក៏មានគម្រោងវិនិយោគលើគម្រោងកសិកម្ម និងចិញ្ចឹមសត្វនៅខេត្តក្រចេះ និងរតនគិរី ដែលមានទុនវិនិយោគសរុប ៦៤៨លានដុល្លារអាមេរិក៕








