• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ជួបសវនាការជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី

នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានអញ្ជើញជួបសវនាការជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari bin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ តុលា។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ជួបសវនាការជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari bin (រូបថត៖ Phạm Kiên/TTXVN)

អញ្ជើញពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការ នាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ បានស្នើឲ្យប្រទេសទាំងពីរ ខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លាអាមេរិកក្នុងទិសដៅមានតុល្យភាព; បង្កលក្ខណៈងាយស្រួលដល់ការនាំចូលនិងនាំចេញផលិតផលដែលភាគីទាំងពីរមានសក្តានុពលនិងប្រៀបខ្លាំង; លើកទឹកចិត្ត ឱ្យធុរកិច្ចនៃប្រទេសទាំងពីរបើកទូលាយការវិនិយោគ លើទីផ្សារគ្នាទៅវិញទៅមក និងចូលរួមកាន់តែស៊ីជម្រៅក្នុងវិស័យថ្មីៗដូចជា៖ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការបំប្លែងថាមពល។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ម៉ាឡេស៊ីនឹងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល ហើយនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យនេះក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនោះ ស្នើឱ្យម៉ាឡេស៊ីជួយឧបត្ថម្ភវៀតណាមក្នុងការដកកាត លឿងរបស់សហភាពអឺរ៉ុប (EU) សម្រាប់ឧស្សាហកម្មអាហារសមុទ្ររបស់វៀត ណាម។

ភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក និងបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីកសាងអាស៊ានសាមគ្គីភាព និងឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្លុក និងលើកកំពស់តួនាទីមជ្ឈភាព ផ្តោតលើការដោះស្រាយបញ្ហាក្នុងតំបន់; ឯកភាពរក្សាគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត; បន្តសម្របសម្រួលជំរុញការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ចរចាកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដែលមានខ្លឹមសារ ប្រសិទ្ធភាព និងសមស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top