ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ “ត្រូវបង្ការ និងឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី”
អញ្ជើញថ្លែងក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានលើកច្បាស់ពីតម្រូវការលើកកម្ពស់ការព្យាករណ៍ និងការព្រមាន អំពីការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី; គោលដៅគឺដើម្បីការពារ ទប់ស្កាត់ និងមិនឱ្យឧប្បត្តិហេតុកើតឡើង; ប្រសិនបើឧបទ្ទវហេតុបានកើតឡើង ត្រូវតែដោះស្រាយឱ្យបានឆាប់រហ័ស បន្ទាន់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រីបានចាត់ទុកថា ត្រូវតែមានវិធានការវិទ្យាសាស្ត្រទូលំទូលាយ ដោយយកប្រជាជនជាមុខសញ្ញានៃការការពារ ហើយប្រជាជនក៏ជាម្ចាស់កម្មវត្ថុដែលចូលរួមក្នុងដំណើរការទប់ស្កាត់និងឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណីដែរ។
នាពេលខាងមុខនេះ នាយករដ្ឋមន្ត្រីបានស្នើឱ្យលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី; បន្តសុក្រឹត្យប្រព័ន្ធច្បាប់ទាក់ទងនឹងការបង្ការនិងឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី។ ការលើកកម្ពស់សមត្ថភាពព្យាករណ៍និងព្រមានត្រូវផ្អែកលើវិទ្យាសាស្ត្រ ទន្ទឹមនឹងនោះសុក្រឹត្យសំណុំសូចនាករសន្តិសុខ សុខុមាលភាព និងសុវត្ថិភាពជាតិ ជាមូលដ្ឋានសម្រាប់កំណត់ការព្រមាន និងរៀបចំសកម្មភាពបង្ការនិងទប់ស្កាត់៕