ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ស្នើឱ្យកូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់
នាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យភាគីទាំងពីរសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ក៏ដូចជាស្នើរឱ្យ កូរ៉េខាងត្បូង ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ក្នុងវិស័យ semiconductors បញ្ញាសិប្បនិមិត្ត; កុំព្យូទ័រលើពពក និងបទពិសោធន៍អភិបាលកិច្ច។
រីឯខ្លួនវិញ បេសកជនពិសេសលោក Park Chang Dal សង្ឃឹមថានឹងសម្របសម្រួលជាមួយវៀតណាម ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា វៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនិងប្រជាជនរ៉េខាងត្បូង ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅវៀតណាម។
នាយប់ថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានទទួលជួបលោក Kim Hyoung-nyon អនុប្រធានសារជីវកម្ម Dunamu (កូរ៉េខាងត្បូង) និងលោក Lee Eunhung អនុប្រធាន Hana Group (កូរ៉េខាងត្បូង)៕