• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ រៀបចំល្អមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិទូទាំងប្រទេសលើកទី ១១

នាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងស្នេហេជាតិ បានដឹកនាំកិច្ចប្រជុំលើកទី ១៤ របស់ក្រុមប្រឹក្សា។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងស្នេហេជាតិ បានដឹកនាំកិច្ចប្រជុំលើកទី ១៤ របស់ក្រុមប្រឹក្សា (រូបថត៖ Lai Hoa/VOV)

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ចលនាប្រឡងប្រណាំងជាច្រើនត្រូវបានបំផុសឡើង ដោយបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងមានលក្ខណៈរីកសាយភាយខ្ពស់ ដូចជា៖ ចលនាប្រឡងប្រណាំងពិសេស “ប្រទេសទាំងមូលសាមគ្គីភាព រួមដៃគ្នា និងប្រឡងប្រណាំងទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងកម្ចាត់ជំងឺរាតត្បាត កូវីដ ១៩”; ចលនាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមដែលបានបង្ហើយមុនកាលកំណត់ ៥ ឆ្នាំ ៤ ខែ…។ តាមនោះ ចាំបាច់ត្រូវផ្សព្វផ្សាយគំរូជឿនលឿន គំរូល្អ និងការអនុវត្តល្អ ដើម្បីបង្កើតភាពរស់រវើក ចែកចាយសន្ទុះ និងបង្កើតចលនា។ ជាពិសេសត្រូវរៀបចំឱ្យបានល្អ មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី១១ នៅខែធ្នូ ខាងមុខ។

“ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ មានគំរូឆ្នើមជាច្រើន ប៉ុន្តែពួកគេមិនទាន់បានលើកតម្កើងឡើយ។  ឬដូចនៅក្នុងអាណត្តិនេះ ការងារវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រត្រូវបានអនុវត្តយ៉ាងល្អ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើនដូចជា ផ្លូវហាយវេ កំពង់ផែ អាកាសយានដ្ឋាន គម្រោងថាមពល... ជាមួយនឹងគុណភាពនិងពេលវេលាខ្លីកំណត់ត្រា; គំរូឆ្នើមជាច្រើនអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា...។ តម្រូវការរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ១១ ជាមួយស្មារតីឧិឡារិក ម៉ឺងមាត់, មានលក្ខណៈរីកសាយភាយខ្ពស់, និរន្តរភាព, និងសុវត្ថិភាព; តម្រូវឱ្យទីក្រុងហាណូយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំឱ្យបានល្អប្រសើរ   និងសុវត្ថិភាពសម្រាប់មូលដ្ឋានសម្ភារៈបម្រើមហាសន្និបាត។ ស្មារតីគឺរៀបចំមហាសន្និបាតក្នុងលក្ខណៈសន្សំសំចៃបំផុត៕ 

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត និងតាមរយៈបណ្តាញផ្សេងៗគ្នា; បើកទូលាយវិស័យសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។

Top