នាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងស្នេហេជាតិ បានដឹកនាំកិច្ចប្រជុំលើកទី ១៤ របស់ក្រុមប្រឹក្សា។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងស្នេហេជាតិ បានដឹកនាំកិច្ចប្រជុំលើកទី ១៤ របស់ក្រុមប្រឹក្សា (រូបថត៖ Lai Hoa/VOV)
ក្នុងកិច្ចប្រជុំនេះ
លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ
ចលនាប្រឡងប្រណាំងជាច្រើនត្រូវបានបំផុសឡើង
ដោយបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងមានលក្ខណៈរីកសាយភាយខ្ពស់ ដូចជា៖ ចលនាប្រឡងប្រណាំងពិសេស
“ប្រទេសទាំងមូលសាមគ្គីភាព រួមដៃគ្នា
និងប្រឡងប្រណាំងទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងកម្ចាត់ជំងឺរាតត្បាត កូវីដ ១៩”;
ចលនាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន
និងផ្ទះទ្រុឌទ្រោមដែលបានបង្ហើយមុនកាលកំណត់ ៥ ឆ្នាំ ៤ ខែ…។
តាមនោះ ចាំបាច់ត្រូវផ្សព្វផ្សាយគំរូជឿនលឿន គំរូល្អ និងការអនុវត្តល្អ
ដើម្បីបង្កើតភាពរស់រវើក ចែកចាយសន្ទុះ និងបង្កើតចលនា។ ជាពិសេសត្រូវរៀបចំឱ្យបានល្អ
មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី១១ នៅខែធ្នូ ខាងមុខ។
“ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ
១៩ មានគំរូឆ្នើមជាច្រើន ប៉ុន្តែពួកគេមិនទាន់បានលើកតម្កើងឡើយ។
ឬដូចនៅក្នុងអាណត្តិនេះ
ការងារវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រត្រូវបានអនុវត្តយ៉ាងល្អ
សម្រេចបានលទ្ធផលវិជ្ជមានជាច្រើនដូចជា ផ្លូវហាយវេ កំពង់ផែ អាកាសយានដ្ឋាន
គម្រោងថាមពល... ជាមួយនឹងគុណភាពនិងពេលវេលាខ្លីកំណត់ត្រា; គំរូឆ្នើមជាច្រើនអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យា...។ តម្រូវការរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ១១
ជាមួយស្មារតីឧិឡារិក ម៉ឺងមាត់, មានលក្ខណៈរីកសាយភាយខ្ពស់,
និរន្តរភាព, និងសុវត្ថិភាព; តម្រូវឱ្យទីក្រុងហាណូយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ
ដើម្បីរៀបចំឱ្យបានល្អប្រសើរ និងសុវត្ថិភាពសម្រាប់មូលដ្ឋានសម្ភារៈបម្រើមហាសន្និបាត។
ស្មារតីគឺរៀបចំមហាសន្និបាតក្នុងលក្ខណៈសន្សំសំចៃបំផុត៕