• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានសិង្ហបុរីចុះផ្សាយព័ត៌មានអំពីកិច្ចសន្ទនាវៀតណាម-សិង្ហបុរីដោយឆ្ពោះទៅបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា

សារព័ត៌មានសិង្ហបុរីបានចុះផ្សាយព័ត៌មានក្នុងពេលដំណាលគ្នាអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមាជិកប្រចាំការនៃគណៈលេខាធិការមជ្ឈិមលោក ត្រឹន កឹមទូ ទៅកាន់ប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ២៤-២៥ ខែសីហា និងធ្វើជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង។

ទំព័រ AsiaOne ចុះផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីរបស់ សមាជិកការិយាល័យនយោបាយ និងជាលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិម (រូបថត៖ VNA ចុះផ្សាយ)

កាសែត The Straits Times និង AsiaOne បានចុះផ្សាយថា ថ្នាក់ដឹកនាំនយោបាយនិងមន្ត្រីជាន់ខ្ពស់របស់សិង្ហបុរីនិងវៀតណាម នឹងចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រលើកដំបូងនៅថ្ងៃទី ២៥ ខែសីហា ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាដូចជា អភិបាលកិច្ច ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការផ្លាស់ប្តូរសេវាសាធារណៈ។

យោងតាមសេចក្តីប្រកាសព័ត៌មានពីនាយកដ្ឋានសេវាសាធារណៈសិង្ហបុរី (PSD) រដ្ឋមន្ត្រីសម្របសម្រួលសេវាសាធារណៈ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Chan Chun Sing និងសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមលោក ត្រឹន កឹមទូ នឹងធ្វើជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រ។ កិច្ចសន្ទនានេះត្រូវបាន PSD និងក្រសួងការបរទេសវៀតណាមសហការរៀបចំឡើង។

យោងតាមផែនការ រដ្ឋមន្ត្រី Chan Chun Sing និងសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមលោក ត្រឹន កឹមទូ គ្រោងនឹងថ្លែងសុន្ទរកថាបើកដោយផ្អែកលើប្រធានបទចម្បងនៃកិច្ចសន្ទនាគឺ៖ “ឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព៖ លើកកម្ពស់ភាពជាដៃគូបច្ចេកទេសនិងកសាងសមត្ថភាពសិង្ហបុរី-វៀតណាម ឡើងកំពស់ថ្មី”។ កិច្ចសន្ទនានេះនឹងរួមបញ្ចូលការពិភាក្សាអំពីការអភិវឌ្ឍទេពកោសល្យដែលត្រៀមរួចជាស្រេចសម្រាប់អនាគត និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា។ តាមគម្រោង ភាគីទាំងពីរនឹងសេចក្តីថ្លែងការណ៍រួមស្តីពីយុទ្ធសាស្ត្រតភ្ជាប់បច្ចេកវិទ្យាសិង្ហបុរី-វៀតណាម។

យោងតាម ​​PSD ក្នុងអំឡុងពេលទស្សនកិច្ចនេះ សមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមលោក ត្រឹន កឹមទូ គ្រោងនឹងចូលជួបសម្តែងការគួរសមនិងពិភាក្សាជាមួយប្រធានាធិបតីលោក Tharman Shanmugaratnam នាយករដ្ឋមន្ត្រីលោក Lawrence Wong ប្រធានរដ្ឋសភាលោក Seah Kian Peng និងរដ្ឋមន្ត្រីជាន់ខ្ពស់ K. Shanmugam ផងដែរ៕

តាម vovworld.vn/km-KH


Top