នៅទីនេះ ផ្នែកទ័ពការពារដែនអាកាស-ទ័ពជើងអាកាស និងគណៈកម្មាធិការដឹកនាំការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៃទីក្រុងហូជីមិញ បានរៀបចំពិធីអុជធូប ដឹកជញ្ជូន និងប្រគល់សំណាកអដ្ឋិធាតុយុទ្ធជនពលីសម្រាប់ការធ្វើតេស្ត ADN ដើម្បីកំណត់អត្តសញ្ញាណ។នៅក្នុងពិធីអុជធូប លោកឧត្តមសេនីយ៍ទោ ជិន ង៉ុកក្វៀន ស្នងការនយោបាយនៃផ្នែកទ័ពការពារដែនអាកាស-ទ័ពជើងអាកាស បានសង្កត់ធ្ងន់ថា ការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី មិនត្រឹមតែជាភារកិច្ចនយោបាយដ៏សំខាន់ពិសេសប៉ុណ្ណោះទេ ថែមទាំងក៏ជាការទទួលខុសត្រូវ ជាមនោសញ្ចេតនា និងសីលធម៌ "ផឹកទឹកនឹកដល់ប្រភពដើម" របស់ប្រជាជាតិទៀតផង។ អដ្ឋិធាតុយុទ្ធជនពលីនីមួយៗដែលត្រូវបានរកឃើញ អត្តសញ្ញាណយុទ្ធជនពលីម្នាក់ៗដែលត្រូវបានកំណត់យ៉ាងត្រឹមត្រូវ មានន័យថា គ្រួសារមួយទៀតបានទទួលមនុស្សជាទីស្រឡាញ់របស់ពួកគេត្រឡប់មកផ្ទះវិញ ទុក្ខសោកមួយទៀតត្រូវបានចែករំលែក ហើយផ្នែកមួយទៀតនៃប្រវត្តិសាស្ត្រត្រូវបានរក្សាទុកយ៉ាងពេញលេញផងដែរ។
“ការអនុវត្តភារកិច្ចលើកនេះ មិនគ្រាន់តែជាការដឹកជញ្ជូនសាមញ្ញនោះទេ ប៉ុន្តែជាការដឹកជញ្ជូនដែលមានអត្ថន័យខាងនយោបាយ និងមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅបំផុត។ ហើយយើងអនុវត្តន៍ភារកិច្ចនេះដោយការទទួលខុសត្រូវខាងនយោបាយខ្ពស់បំផុត និងដោយបទបញ្ជាពីបេះដូងរបស់យើងផ្ទាល់ផងដែរ”។
បន្ទាប់ពីពិធីអុជធូប សំណាកអដ្ឋិធាតុយុទ្ធជនពលីចំនួនជាង៧០០០នាក់ត្រូវបានប្រគល់ទៅឲ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមសម្រាប់ការធ្វើតេស្ត DNA ដើម្បីកំណត់អត្តសញ្ញាណយុទ្ធជនពលី៕