• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន

នាថ្ងៃទី១០ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ ២០២២។ សន្និសីទឆ្នាំនេះមានប្រធានបទ "រួមគ្នាជំនះឧបសគ្គ"។
 នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន (រូបថត៖ VNA)  

 

 

ថ្លែងមតិនៅឯកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានបានលើកកំពស់តួនាទីរបស់ខ្លួនជាវេទិកាធុរកិច្ចធំជាងគេក្នុងតំបន់ ហើយដាក់ពង្រាយដំណោះស្រាយមានលក្ខណៈលោតផ្លោះ នាំមកនូវផលប្រយោជន៍យូរអង្វែងដល់អាជីវកម្ម និងប្រជាជន។ ក្នុងដំណាក់កាលបច្ចុប្បន្ន រដ្ឋាភិបាល ធុរកិច្ច និងភាគីពាក់ព័ន្ធក្នុងអាស៊ាន ចាំបាច់ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខណ្ឌការស្តារឡើងវិញពេញលេញ ដែលបានអនុម័តដោយមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលលើកទី ៣៧ ក៏ដូចជាគំនិតផ្តួចផ្តើមផ្សេងៗទៀត ដែលអាស៊ានបានអនុម័ត ដោយផ្តោតលើទិសដៅចំនួន ៣៖ ការស្តារឡើងវិញ ឌីជីថលភាវូបនីយកម្ម និងនិរន្តរភាព។ ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា  ដើម្បីលើកកម្ពស់ការស្តារឡើងវិញបៃតង។

នាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ក្នុងនាមជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិនិយាយរួម និងអាស៊ាននិយាយដោយឡែក ដោយមានស្មារតីសាមគ្គីភាព និងរួមដៃគ្នាដើម្បីស្តារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព វៀតណាមប្តេជ្ញាបង្កើតបរិយាកាសធុរកិច្ចល្អបំផុតសម្រាប់អាជីវកម្ម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top