ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ីលោក Mikhail Mishustin ជួបសន្ទនាជាមួយធុរកិច្ច
អញ្ជើញថ្លែងមតិនៅឯកិច្ចសន្ទនានេះ
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា
ភាគីទាំងពីរជំរុញការធ្វើពិពិធកម្មផលិតផល ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់
និងការធ្វើពិពិធកម្មទីផ្សារដើម្បីឱ្យទំនិញកាន់តែច្រើនអាចជ្រៀតចូលទីផ្សារគ្នាទៅវិញទៅមក។
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនឹងលើកកម្ពស់បញ្ញា
ឆ្លៀត យកប្រយោជន៍ពីពេលវេលានិងការប្តេជ្ញាចិត្ត
ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ
និងទំនាក់ទំនងទ្វេភាគី។
នាព្រឹកថ្ងៃទី
១៥ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី
លោក Mikhail Mishustin បានអញ្ជើញចូលទស្សនាការសម្តែងសិល្បៈអបអរសាទរខួបលើកទី
៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - រុស្ស៊ី
ដែលរៀបចំដោយបណ្ឌិត្យសភាតន្ត្រីជាតិវៀតណាម៕