• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងគ្រាអាសន្ននៃសាធារណរដ្ឋបេឡារុស្ស

នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Sinyavskiy Vadim Ivanovich រដ្ឋមន្ត្រីក្រសួងគ្រាអាសន្ននៃសាធារណរដ្ឋបេឡារុស្ស ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងគ្រាអាសន្ននៃសាធារណរដ្ឋបេឡារុស្ស (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ វៀតណាម និងបេឡារុស្ស បន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជំរុញអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ពង្រីកការវិនិយោគធុរកិច្ចក្នុងប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងគ្រោះអាសន្ន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏សង្ឃឹមថា រដ្ឋាភិបាលបេឡារុស្សនឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅបេឡារុស្ស។

ចំណែកលោក Sinyavskiy Vadim Ivanovich រដ្ឋមន្ត្រីក្រសួងគ្រាអាសន្ននៃប្រទេសបេឡារុស បានអះអាងថា លោកតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ លោករដ្ឋមន្ត្រីបានអះអាងថា បេឡារុស្សនឹងខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការរវាងក្រសួងគ្រាអាសន្ននៃប្រទេសបេឡារុស្ស និងក្រសួងនគរបាលវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top