• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់កងពលធំនៃទ័ពជើងអាកាសលេខ ៣៧២

នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីកងពលធំនៃកងទ័ពការពារដែនអាកាស ដែលមានមូលដ្ឋាននៅទីក្រុង Da Nang។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទៅសាកសួរសុខទុក្ខនិងជូនពរ
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់កងពលធំនៃទ័ពជើងអាកាសលេខ ៣៧២

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានកោតសរសើរចំពោះការដែលកងពលធំទ័ពជើងអាកាសលេខ ៣៧២ បានបំពេញល្អនូវភារកិច្ចដែលបានបក្សនិងរដ្ឋប្រគល់​ជូន​។  នាយករដ្ឋមន្ត្រីបានស្នើឲ្យកងកម្លាំងអាកាសលេខ ៣៧២ ធានាសុវត្ថិភាពការហោះហើរ ត្រៀមខ្លួនជាស្រេចការពារដែនអាកាសសំខាន់ៗ ដើម្បីមិនឲ្យកើតមានឡើងស្ថានភាពឱ្យភ្ញាក់ផ្អើលនៅឡើយ។

សូមគូសបញ្ជាក់ថា កងពលធំលេខ ៣៧២ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៧៥ នៅអាកាសយានដ្ឋាន Bien Hoa ខេត្ត Dong Nai។ អង្គភាពនេះបានគ្រប់គ្រងនិងធ្វើអាជីវកម្មលើអាកាសយានដ្ឋានចំនួន ៥ គឺ៖ Dong Hoi, Da Nang, Chu Lai, Phu Cat និង Pleiku ដែលលាតសន្ធឹងពីខ្សែស្របទី១៣ដល់ខ្សែស្រប ១៨។ កងពលធំនេះមានភារកិច្ចគឺរៀបចំការហោះហើរ ធានាសុវត្ថិភាពជើងហោះហើរ គ្រប់គ្រងជើងហោះហើរ គ្រប់គ្រងដែនអាកាស ត្រៀមខ្លួនប្រយុទ្ធដើម្បីការពារដែនអាកាស ព្រំដែនកោះនិងតំបន់កោះសមុទ្រភាគកណ្តាល - Tay Nguyen ជួយសង្គ្រោះនិងដឹកជញ្ជូនអាហារដើម្បីជួយដល់ជនរងគ្រោះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top